កីឡា
ក្រៅពី Xabi Alonso ក្លិប Real Madrid សម្លឹងឃើញគ្រូ ៣ នាក់ទៀត មកជំនួស Ancelotti
ក្លិបអធិរាជស Real Madrid បានសម្លឹងឃើញគ្រូបង្វឹកឆ្នើម ៤ រូបមកជំនួសលោក Carlo Ancelotti ស្របពេលតំណែងអ្នកចាត់ការសញ្ជាតិ អ៉ីតាលី វ័យ ៦៥ ឆ្នាំរូបនេះកំពុងស្ថិតក្នុងការឡើងកម្តៅខ្លាំង។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Sky Sports បានឱ្យដឹងថា លោក Carlo Ancelotti នឹងមិននៅដឹកនាំ Real Madrid ដល់បញ្ចប់រដូវកាលនេះឡើយ។ លោកនឹងដឹកនាំក្រុមត្រឹមការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey ទល់នឹង Barcelona នៅសប្តាហ៍ក្រោយប៉ុណ្ណោះ។ បន្ទាប់មក លោកទំនងជានឹងចាកចេញពីទឹកដី Santiago Bernabeu ភ្លាមៗ។
មូលហេតុ ដែលធ្វើឱ្យកៅអីលោក Ancelotti ឡើងកម្តៅខ្លាំងបែបនេះ បន្ទាប់ពីលោកមិនអាចជួយឱ្យ Real Madrid ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League បាន ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Arsenal ដោយសរុបលទ្ធផលទាំងពីរជើង ៥-១។ យ៉ាងណាឱកាសរបស់អ្នកចាត់ការវ័យ ៦៥ ឆ្នាំ គឺនៅសល់ការប្រជែងពានធំៗចំនួន ៣ ទៀតដូចជា La Liga, Copa del Rey និង Club World Cup ប៉ុន្តែអនាគតរបស់លោកទំនងនឹងមិនបន្តជាមួយក្រុមអធិរាជសទៀតឡើយ។

ក្លិប Real Madrid ក៏បានសម្លឹងឃើញគ្រូបង្វឹកថ្មីមកជំនួសលោក Ancelotti រួចរាល់ហើយដែរ។ ប្រសិនបើលោកពិតជាចាកចេញមែន នោះគឺលោក Xabi Alonso គ្រូបង្វឹករបស់ក្រុម Bayer Leverkusen ជាគោលដៅចម្បង ប៉ុន្តែយោងតាម Transfer Market បានអះអាងថា ក្រុមអធិរាជសបានកត់សម្គាល់លើគ្រូបង្វឹក ៣ រូបផ្សេងទៀត។ ប្រសិនបើបរាជ័យក្នុងការយកលោក Alonso ក្នុងនោះរួមមាន អតីតអ្នកចាត់ការ Liverpool លោក Jurgen Klopp, គ្រូបង្វឹកបច្ចុប្បន្នរបស់ AFC Bournemouth លោក Andoni Iraola និងអតីតអ្នកចាត់ការរបស់ពួកគេលោក Zinedine Zidane៕




ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sky Sports & Transfer Market
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


