ជីវិតកម្សាន្ដ
ផ្ទុះការរិះគន់គ្រូពេទ្យ ថៃ ម្នាក់ ក្រោយលូកដៃក្នុងរឿងមានផ្ទៃពោះរបស់ភរិយា Weir
គ្រូពេទ្យស្រីម្នាក់ កំពុងរងការរិះគន់យ៉ាងចាស់ដៃ ក្រោយបញ្ចេញមតិលើបណ្ដាញសង្គមរឿងភរិយា Weir ប្រកាសមានផ្ទៃពោះ ខណៈអ្នកនិយមលេងអ៊ីនធឺណិតនិយាយថា តើសមរម្យទេ ក្នុងការធ្វើបែបនេះទេ?

បន្ទាប់ពីតារាសម្ដែង Weir Sukolwat និងភរិយា Vicky Pemonya បានប្រកាសដំណឹងល្អថាមានផ្ទៃពោះកូនដំបូងនៅថ្ងៃបុណ្យម្ដាយនាពេលកន្លងមក ចំពេលមានក្តីរីករាយពីក្រុមគ្រួសារ មិត្តភ័ក្ដិ និងអ្នកគាំទ្រជាច្រើន។ ប៉ុន្តែងាកទៅគ្រូពេទ្យស្រីម្នាក់ ដែលប្រើរូប Profile ស្លៀកឯកសណ្ឋាន ចូលមកលូកដៃបញ្ចេញមតិ រឿង Vicky ដោយនិយាយថា ទើបតែរៀបការសោះ មានផ្ទៃពោះលឿនខុសទំនង។


យ៉ាងណាមិញនៅលើបណ្ដាញសង្គម Twitter ឈ្មោះ Red Skull បានបង្ហាញរូបភាពនៃការអត្ថាធិប្បាយរបស់គ្រូពេទ្យស្រីរូបនេះ ដែលបានបង្ហោះដំណឹងនៃការមានផ្ទៃពោះរបស់ Vicky។ ទន្ទឹមនោះ ក្នុងការបញ្ចេញមតិរបស់អ្នកគ្រូពេទ្យ មានអ្នកតាមដានរាប់សែននាក់ សឹងមិនជឿថា គ្រូពេទ្យហ៊ាននិយាយមិនសមសោះ ចំពោះគូស្នេហ៍ Weir។

តាមរយៈផេក Red Skull បាននិយាយថា “ស្លៀកសំលៀកបំពាក់ជាពេទ្យ ហើយមកបញ្ចេញមតិនិយាយដើមគេមានផ្ទៃពោះបែបនេះ។ ការមានផ្ទៃពោះមុនរៀបការ កើតមិនគ្រប់ខែ ចាត់ទុកថាសប្បាយណាស់។”

បន្ទាប់ពីរឿងនេះត្រូវបានចេញផ្សាយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចូលមកបញ្ចេញមតិ ទៅកាន់គ្រូពេទ្យស្រីនោះវិញ។ ពួកគេភាគច្រើនបាននិយាយថា ថ្វីត្បិតតែមតិរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា គឺជាមតិផ្ទាល់ខ្លួន។ ប៉ុន្តែពេលបញ្ចេញមតិក្នុងនាមជាគ្រូពេទ្យបែបនេះ គួរតែមានវិជ្ជាជីវៈ មើលឃើញពីភាពសមស្រប និងក្រមសីលធម៌វិជ្ជាជីវៈផងដែរ កុំនិយាយអាងតែខ្លួនជាគ្រូពេទ្យ ហើយថាឲ្យគេបែបនេះបែបនោះ តាមអំពើចិត្តឲ្យសោះ។

ក្រោយរឿងនេះត្រូវបានគេរិះគន់យ៉ាងខ្លាំង។ គ្រូពេទ្យស្រីនោះក៏បានលុបការបញ្ចេញមតិរបស់ខ្លួនភ្លាមៗ។ ប៉ុន្តែយ៉ាងណាក៏នៅមានអ្នកនិយមលេងអ៊ីនធឺណិត បានស្រ្គីនទុក និងចែកចាយពាសពេញបណ្ដាញសង្គមទៅហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Weir បង្ហោះរូបភាពអបអរមួយសន្លឹក ក្រោយភរិយាប្រកាសថាមានផ្ទៃពោះ
ចុចអាន៖ភរិយា Weir ប្រកាសថា ពេលនេះនាងមានផ្ទៃពោះហើយ ថែមទាំងដឹងកូនប្រុស ឬស្រីទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


