Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអង់គ្លេស ប្រាប់ទាហានរបស់ខ្លួន ឲ្យត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ទាហាន​អង់គ្លេសគ្រប់រូប ​ត្រូវ​តែប្រាប់ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​ថា ​ពួកគេ​អាចនឹង​ត្រូវ​​ដាក់​ពង្រាយ ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​​រុស្ស៊ី​។​ នេះបើតាមការប្រកាសរបស់មេទ័ពមួយរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ទោ កងទ័ពជើងគោកលោក​ Paul Carney បានជំរុញឲ្យកងទ័ពប្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យហើយថា ពិភពលោកកំពុងប្រឈមនឹង “ការពិតថ្មី” ហើយថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងការឈ្លានពានណាមួយ។

មេទ័ពរូបនេះបានប្រាប់ទស្សនាវដ្ដី Soldier ថា “វាជារឿងសំខាន់ ដែលយើងត្រូវប្រាប់មនុស្សជាទីស្រឡាញ់ និងគ្រួសាររបស់យើង ព្រោះពួកគេនឹងពិបាកពេលបាត់វត្តមានរបស់យើង”។

វរសេនីយ៍ទោ កងទ័ពជើងគោកលោក​ Paul Carney

លោកបន្តថា “យើងកំពុងពិភាក្សា អំពីការដាក់ពង្រាយពួកគេឥឡូវនេះ។ ពិភពលោកបានផ្លាស់ប្តូរហើយ ហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់ការពិតថ្មី”។

ការព្រមានរបស់លោក Carney បានកើតឡើងចំពេលដែលរុស្ស៊ី ត្រូវគេសង្ស័យថា បានបញ្ជូនអ្នកស៊ើបការណ៍ទៅបំផ្លាញរោងចក្រអាវុធក្នុងរដ្ឋសមាជិកណាតូ អាល់បានី។

ក្រសួងការពារជាតិអាល់បានីបានអះអាងថា បុរសពីរនាក់កាន់លិខិតឆ្លងដែនរុស្ស៊ី និងម្នាក់ជាជនជាតិអ៊ុយក្រែន ដែលទំនងជាមកពីសាធារណរដ្ឋបំបែកខ្លួនគ្រប់គ្រងដោយទីក្រុងមូស្គូរបស់ប្រទេសនេះ បានព្យាយាមចូលទៅក្នុងរោងចក្រអាវុធទាំងយប់។

​ជា​លទ្ធផល ទាហាន​អាល់បានី​បី​នាក់​ដែល​ការពារ​ឃ្លាំង ​ត្រូវ​បាន​គេបាញ់​ដោយ​អាវុធ​គីមី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី សម្លាប់ទាហានស៊ីឈ្នួលអាមេរិក ២០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម