ព័ត៌មានជាតិ
សមត្ថកិច្ចចុះរៀបចំ ក្នុងចម្ការលោក ខឹម វាសនា នឹងមានសភាពដូចដើមវិញ នាពេលឆាប់ៗនេះ
ស្ថានភាពពលរដ្ឋនៅក្នុងចម្ការលោក ខឹម វាសនា និងមានសភាពដូចដើមវិញនាពេលឆាប់ៗនេះ។ សមត្ថកិច្ចបានឱ្យដឹងថា នៅពេលនេះ អាជ្ញាធរកំពុងចុះត្រួតពិនិត្យ និងជួយរៀបចំអីវ៉ាន់ឱ្យប្រជាពលរដ្ឋដែលនឹងចាកចេញពីចម្ការរបស់ លោក ខឹម វាសនា។

គិតត្រឹមព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថានភាពនៅក្នុងដីចម្ការ របស់ លោក ខឹម វាសនា ភ្នំគូលែន មានលក្ខណៈល្អប្រសើរច្រើនហើយ។

ចំពោះបរិវេនដី ២៥ ហិកតា ការជួបជុំ បានរំសាយទាំងស្រុង។ ក្នុងនោះ បរិវេណដី ១២ ហិកតា ចំពោះការជូបជុំ បានរំសាយបានច្រើនគួរឱ្យកត់សម្គាល់នៅថ្ងៃនេះ។ មិនយូរនោះទេ ស្ថានភាពនឹងវិលដូចដើមវិញ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២មក លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែន នៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋចូលរួមក្នុងចន្លោះពី ១ ម៉ឺន ៥ ពាន់ ទៅ ១ ម៉ឺន ៧ ពាន់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយសុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០ នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ និងទុកពេល និងទុកពេល ៥ ថ្ងៃបន្ថែមទៀត។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លើកឡើងថា អាជ្ញាធរបានត្រៀមរថយន្ដជាច្រើនគ្រឿង រួមមាន រថយន្ដសាលាខេត្ដសៀមរាប រថយន្ដយោធាយោធភូមិភាគទី៤ និងយោធាកងពលធំអន្ដរាគមន៍លេខ២ សម្រាប់ដឹកអ្នកដែលចង់ជិះ និងគ្មានលទ្ធភាពជិះរថយន្ដឈ្នួល ឬមធ្យោបាយឈ្នួលផ្សេងៗត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


