ជីវិតកម្សាន្ដ
តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បង្អួតឈុតប៊ីគីនី ពីទឹកដីកូរ៉េខាងត្បូង
តារាសម្ដែងស្រីលំដាប់ជួរមុខនៅប្រទេសថៃ Taew Nataporn បានបង្ហោះរូបអួតដល់ហ្វេនៗរបស់នាង តាមរយៈបណ្ដាញសង្គមអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ Taew បានបង្ហោះរូបភាពរបស់នាងនៅក្នុងឈុតហែលទឹកពណ៌ pastel ដ៏គួរឲ្យស្រលាញ់។ ក្នុងការបង្ហោះនេះ នាងបានសរសេរសំណេរថា តើអ្នកអាចគិតអំពីវាបានទេ? គិតអំពីវា ខ្ញុំអាចប្រាប់អ្នកបាន។ ភ្លាមៗនោះអ្នកគាំទ្ររបស់នាងជាច្រើនបានចូលមកបញ្ចេញមតិលើរូបនេះ ខណៈអ្នកខ្លះបានដាក់ស្ទីកគឺរជាបេះដូង និង emoji ពេញចិត្តខ្លាំងណាស់សម្រាប់ឈុតដ៏សិចស៊ីមួយនេះ។


យ៉ាងណាមិញ តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” រូបនេះ ត្រូវបានគេដឹងថានាងមានទម្លាប់ថែរក្សាខ្លួនឯង តាំងពីការហាត់ប្រាណ របបអាហារ រហូតដល់មានរាងស្វែលនិងរឹងមាំដូចថ្ងៃនេះ គឺមិនងាយឡើយ។ ព្រោះ Taew ត្រូវរងការរិះគន់ថា រូបរាងមិនសមនឹងដងខ្លួន ឬមុខមិនសមខ្លួនជាដើម។


គួរបញ្ជាក់ដែរថា Taew Nataporn ត្រូវបានអញ្ជើញឲ្យទៅចូលរួមកម្មវិធី WWD KOREA ART GALA DIAMOND IN THE NIGHT នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ខណៈតារារូបនេះ ហាក់បង្អួតសម្រស់ បញ្ចេញស្នាមញញឹមជាមួយតារាសម្ដែងល្បីៗដូចជា Eugene ឬ Oh Yun Hee និងបានបង្ហោះរូប Selfie ប៉ុន្មានសន្លឹកជាមួយ Taew ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika ស្លៀកឈុតប៊ីគីនីតូចមួយ ត្រូវសង្សារបណ្ដូលចិត្តប្រចណ្ឌហួងហែងខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


