ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រមែប្រមូលគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ
គ្រូពេទ្យនិងអ្នកស្ម័គ្រចិត្តចំនួន១០,០០០នាក់កំពុងត្រៀមខ្លួន ជួយដល់ប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី២របស់ចក្រភពអង់គ្លេស។

និយតករអាចអនុម័តវ៉ាក់សាំងរបស់ Oxford / AstraZeneca នៅថ្ងៃអង្គារនេះខណៈវិមាន Downing Street បានទិញថ្នាំបង្ការចំនួន១០០លានដូសរួចទៅហើយ។
វាបានកើតឡើងបន្ទាប់ពីមេក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែតមួយនេះបានអះអាងពីក្តីសង្ឃឹមថា វាមានប្រសិទ្ធភាពជាងការគិតទុកស្របពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី។

ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសអង់គ្លេសត្រូវបានគេព្រមានថា ពួកគេអាចត្រូវបានគេដាក់ចូលក្នុងវិធានការរឹតត្បិតថ្នាក់ទី៤ក្នុងគោលបំណងគ្រប់គ្រងវីរុសក្លាយពូជប្រភេទថ្មីនេះ។
មុនថ្ងៃណូអែល មន្ទីរសុខាភិបាលនិងសេវាថែទាំសង្គមបាននិយាយថា មនុស្សជាង៦០០,០០០នាក់បានទទួលវ៉ាក់សាំងដំបូងបង្អស់របស់ក្រុមហ៊ុន Pfizer / BioNTech។

ប៉ុន្តែជាមួយនឹងការឆ្លងថ្មីជាមធ្យមជាង៣០,០០០នាក់ក្នុងមួយថ្ងៃនៅចក្រភពអង់គ្លេស, ការចាក់វ៉ាក់សាំងរបស់ Oxford ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់មួយផ្នែកពីព្រោះវាមិនដូចថ្នាំបង្ការរបស់ Pfizer ទេពោលគឺវាមិនចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាព -៧០អង្សារសេឡើយ។
ប្រភពមួយបានប្រាប់សារព័ត៌មាន Daily Telegraph ថា “អ្នកចាក់វ៉ាក់សាំងនិងបុគ្គលិកគាំទ្ររាប់ម៉ឺននាក់ត្រូវបានប្រមែប្រមូល។ នៅពេលនេះ យើងកំពុងធ្វើប្រតិបត្តិការគ្រប់យ៉ាងសម្រាប់ថ្ងៃទី៤ខែមករាក្នុងការចាក់វ៉ាក់សាំងរបស់ Oxford / AstraZeneca ជាលើកដំបូង”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ កូវីដផង កូរ៉ូណាក្លាយពូជផង ពេលនេះអង់គ្លេសជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


