ព័ត៌មានអន្ដរជាតិ
កូវីដផង កូរ៉ូណាក្លាយពូជផង ពេលនេះអង់គ្លេសជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរទៀត
ប្រជាពលរដ្ឋកំពុងត្រូវបានជំរុញឲ្យភៀសខ្លួនបន្ទាប់ពីមានការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់ Bedfordshire ភាគខាងកើតប្រទេសអង់គ្លេស។ មនុស្សជាង១,៣០០នាក់ត្រូវបានគេប្រាប់ឲ្យជម្លៀសចេញ។

ការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរចំនួនបីត្រូវបានប្រកាសនៅក្នុងទីក្រុង Bedford ដែលមានន័យថា វាមានគ្រោះថ្នាក់ដល់អាយុជីវិត។
សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីជម្លៀសអ្នកដែលត្រូវការជំនួយនៅ Bedfordshire។

ពហុកីឡាដ្ឋាន Bedford International Athletic និងសាល Bromham Village កំពុងត្រូវបានប្រើសម្រាប់អ្នកដែលគេបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីកម្រិតទឹកជំនន់កើនឡើងខ្ពស់។
អ្នកដែលរស់នៅតាមដងទន្លេ Great Ouse ត្រូវបានទាក់ទង។
ទឹកជំនន់បានចាប់ផ្តើមនៅថ្ងៃបុណ្យណូអែល នៅពេលដែលក្រុមពន្លត់អគ្គិភ័យនិងទូកបានចាប់ផ្តើមជួយសង្គ្រោះអ្នកដែលមានបញ្ហា។

ប៉ូលិសក៏បានព្រមានអំពីស្ថានភាពធ្ងន់ធ្ងរផងដែរ។
អភិបាលក្រុង Bedford លោក Dave Hodgson បាននិយាយថា “ទីភ្នាក់ងារបរិស្ថានរំពឹងថា នេះនឹងជាកម្រិតទឹកជំនន់ខ្ពស់បំផុតដែលមិនធ្លាប់ឃើញនៅក្នុងសង្កាត់ Bedford ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះហើយដោយធ្វើការជាមួយដៃគូ យើងកំពុងជំរុញយ៉ាងខ្លាំងដល់ប្រជាជនដែលមានហានិភ័យនៃទឹកជំនន់ហើយត្រូវបានទាក់ទងឲ្យចាកចេញប្រសិនបើពួកគេអាចធ្វើបានដោយសុវត្ថិភាព”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អតីតបវរកញ្ញាអង់គ្លេស សុខចិត្តបោះចោលមកុដ ទៅជួយសាកលវិទ្យាល័យ Oxford ផលិតវ៉ាក់សាំងកូវីដ
ចុចអាន៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Johnson ច្រឡំការតវ៉ារបស់កសិករជាមួយជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


