ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច ៖ ការចាយវាយរបស់ពលរដ្ឋក្នុងរដូវកាលភ្ជុំបិណ្ឌជួយឱ្យចរន្តសេដ្ឋកិច្ចកាន់តែរស់រវើក
ភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់របស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ សាច់ញាតិ យ៉ាងសប្បាយរីករាយ។ រយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋតែងតែចំណាយថវិកា ដើម្បីជូនឪពុកម្តាយ សាច់ញាតិ បងប្អូន និងទិញសម្ភារៈ រៀបចំម្ហូបអាហារតិចឬច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន។

នៅក្នុងការចំណាយរបស់ពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌម្នាក់បន្តិចៗ នៅទូទាំងប្រទេស គឺជាចរន្តសេដ្ឋកិច្ចមួយដ៏ធំផងដែរ។លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការចំណាយរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ គឺជាចរន្តសេដ្ឋកិច្ច ហើយថវិកាដែលបងប្អូនចំណាយទិញរបស់របរសម្ភារៈ ចំណីអាហារទាំងអស់នេះ គឺបានចាក់ចូលក្នុងទីផ្សារតាមរយៈអាជីវករ ពោលគឺមានចរន្តរសេដ្ឋកិច្ចល្អ ដោយមិនបានហូរចេញទៅក្រៅនោះទេ គឺលុយទាំងនេះបានវិលចុះឡើងនៅក្នុងស្រុក។
លោក បណ្ឌិត ហុង វណ្ណៈ បានបន្តដូច្នេះ« ខ្ញុំមើលឃើញថា ការចំណាយនេះ ធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ស្របពេលដែលពលរដ្ឋមានប្រាក់ចំណូល និងការងារធ្វើគ្រប់គ្នា ការចំណាយផ្សេងៗរបស់ពួកគាត់ ជួយជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន»។
ចំពោះពលរដ្ឋដែលមានប្រាក់ចំណូលតិចតួច គេគិតថា ការចំណាយរបស់ពួកគាត់ គឺមានការខ្ជះខ្ជាយ។ ប៉ុន្តែបើគិតក្នុងទិដ្ឋភាពសេដ្ឋកិច្ច គឺមិនមែនជាការខ្ជះខ្ជាយទេ ដោយសារនេះគឺជាប្រពៃណី ហើយការចំណាយនេះ បើទោះជាតិច ឬច្រើនក្តី គឺសុទ្ធតែរួមចំណែក្នុងចរន្តសេដ្ឋកិច្ចសង្គមទាំងអស់។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។
លោកថា នៅប្រទេសរីកចម្រើនខ្លាំងដូចជា អាមេរិក សិង្ហបុរី និងអឺរ៉ុបជាដើម ពលរដ្ឋគេតែងតែចំណាយច្រើន នៅពេលមានពិធីបុណ្យប្រពៃណីផ្សេងៗ ដោយសារតែពួកគេរកចំណូលបានខ្ពស់ ហើយការចំណាយទាំងនេះ បានជួយចរន្តសេដ្ឋកិច្ចសង្គមប្រទេសគេរីកចម្រើនកាន់តែខ្លាំង រដ្ឋាភិបាលក៏សប្បាយចិត្ត។
អ្នកសេដ្ឋកិច្ចរូបនេះ បានប៉ាន់ស្មានថា ចំពោះពលរដ្ឋខ្មែរ ការចំណាយក្នុងរដូវកាលភ្ជុំបិណ្ឌនេះ យ៉ាងតិចក៏ ២០ម៉ឺនរៀល ដែរ។ តែយ៉ាងណា លោកថា ការចំណាយនេះ គឺមិនទៀងទាត់ ដោយសារអ្នកមានធនធានច្រើនចំណាយច្រើន និងអ្នកមានធនធានតិច ក៏ចំណាយតិចតាមនោះដែរ។ អ្នកខ្លះចំណាយក្នុង១វេនកាន់បិណ្ឌរហូតដល់ ៨០ម៉ឺនរៀល ក៏មាន។ ក្នុងន័យនេះ ទោះជាពលរដ្ឋចំណាយតិច ឬច្រើន គឺបានធ្វើឱ្យចរន្តសេដ្ឋកិច្ចរស់រវើកដូចគ្នា។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហុង វណ្ណៈ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និងខែតុលា ពោលគឺមានរយៈពេល ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានឈប់សម្រាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ។ នៅឆ្នាំ ២០២២នេះ ពិធីកាន់បិណ្ឌចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៣ ខែកញ្ញា។ ចំណែកភ្ជុំបិណ្ឌធំរយៈពេល៣ថ្ងៃ គឺត្រូវនឹងថ្ងៃទី ២៤-២៦ ខែ កញ្ញា ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


