ព័ត៌មានអន្ដរជាតិ
បើកមហាសន្និបាត UN, លោក Guterres ព្រមានថា ពិភពលោក កំពុងស្ថិតក្នុងគ្រោះថ្នាក់ (មានវីដេអូ)
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Antonio Guterres បានផ្តល់ការវាយតម្លៃអំពីកិច្ចការពិភពលោក នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់ខ្ពស់ប្រចាំឆ្នាំ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារទី២០ខែកញ្ញា។

លោក Guterres បានប្រាប់មេដឹកនាំពិភពលោក ដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ថា “ពិភពលោករបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ និងជាប់គាំង”។
លោកនិយាយថា “យើងជាប់គាំងក្នុងភាពមិនប្រក្រតីជាសកល។ សហគមន៍អន្តរជាតិ មិនទាន់ត្រៀមខ្លួនរួចរាល់ ឬមានឆន្ទៈក្នុងការដោះស្រាយបញ្ហា ដែលខ្លួនកំពុងប្រឈមមុខ រួមទាំងការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និងសង្គ្រាមនោះទេ”។

ការកត់សម្គាល់នេះកើតឡើង ចំពេលដែលអឺរ៉ុប កំពុងដោះស្រាយជម្លោះយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលនាំឲ្យមានការខ្វែងគំនិតគ្នា ក្នុងចំណោមមហាអំណាចធំៗអំពីរបៀបរារាំងរុស្ស៊ី គាំទ្រអ៊ុយក្រែន និងកាត់បន្ថយផលវិបាកនៃសង្គ្រាម។
កាលពីខែកុម្ភៈ កងទ័ពរុស្ស៊ីបានចាប់ផ្តើមការលុកលុយទឹកដីអ៊ុយក្រែន បន្ទាប់ពីការកសាងយោធាបន្តិចម្តងៗ នៅតាមព្រំដែនអតីតអ្នកជិតខាងសូវៀត អស់រយៈពេលជិត៥ខែ។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលអូសបន្លាយពេលជាង២០០ថ្ងៃមកហើយនោះ បានបណ្តាលឲ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ជម្លោះនេះបានឆក់យកជីវិតជនស៊ីវិលជាង៦០០០នាក់ និងធ្វើឲ្យទីក្រុងអ៊ុយក្រែនជាច្រើន ប្រែក្លាយទៅជាគំនរបាក់បែក។
លោក Guterres បានប្រាប់មេដឹកនាំដែលអង្គុយក្នុងសាលមហាសន្និបាតថា “ការបែងចែកភូមិសាស្ត្រនយោបាយ កំពុងធ្វើឲ្យខូចដល់ការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ធ្វើឲ្យខូចដល់ច្បាប់អន្តរជាតិ ធ្វើឲ្យខូចទំនុកចិត្ត និងជំនឿរបស់ប្រជាជនចំពោះស្ថាប័នប្រជាធិបតេយ្យ ធ្វើឲ្យខូចទ្រង់ទ្រាយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ យើងមិនអាចបន្តបែបនេះបានទេ”។

បន្ថែមពីលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រមុខ UN បានជំរុញឲ្យមេដឹកនាំពិភពលោក ដោះស្រាយវិបត្តិអាកាសធាតុដែលកំពុងកើតឡើង វិសមភាពយេនឌ័រ និងភាពក្រីក្រ។ លោកបានជំរុញមេដឹកនាំទាំងឡាយ ឲ្យវិនិយោគលើគោលនយោបាយដែលជំរុញសន្តិភាពជុំវិញពិភពលោក។
លោក Guterres និយាយថា “ជំនឿចិត្តបានធ្លាក់ចុះ វិសមភាពកំពុងផ្ទុះឡើង ភពផែនដីរបស់យើងកំពុងឆេះ។ សូមធ្វើការងារជាធ្លុងមួយ ជាសម្ព័ន្ធរបស់ពិភពលោក ជាអង្គការសហប្រជាជាតិ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ UN អំពាវនាវសុំជំនួយជួយប៉ាគីស្ថាន ខណៈទីក្រុង អ៊ីស្លាម៉ាបាដ ថាខ្លួន ត្រូវការថវិកាគ្មានកំណត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


