ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ព្រមានពីការប្រយុទ្ធគ្នាកាន់តែខ្លាំង រវាងអ៊ីស្រាអែលនិង ក្រុមហេសបូឡា
តាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន, ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញការព្រមានអំពីហានិភ័យនៃជម្លោះកាន់តែខ្លាំងឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់។
លោក Guterres បានឲ្យដឹងថា ប្រជាជនក្នុងតំបន់និងពិភពលោក មិនចង់ឱ្យប្រទេសលីបង់ក្លាយដូចជាតំបន់ ហ្គាហ្សាឡើយ ខណៈការផ្លាស់ប្តូរមួយរំពេចអាចបង្កមហន្តរាយហួសពីការគិត។
ការធ្វើសន្និសីទសារព័ត៌មាននេះកើតឡើង បន្ទាប់ពីក្រុមអ្នកប្រយុទ្ធហេសបូឡា តាំងចិត្តគាំទ្រកាន់តែខ្លាំងលើក្រុមហាម៉ាសតាមរយៈបង្កើនការវាយប្រហារជាមួយអ៉ីស្រាអែល ហើយនិយាយថាពួកគេនឹងមិនបញ្ឈប់ការប្រយុទ្ធឡើយ រហូតដល់អ៊ីស្រាអែលបញ្ចប់ការឈ្លានពានរបស់ខ្លួននៅតំបន់ហ្គាហ្សា។ ស្របពេលជាមួយគ្នានេះ កងកម្លាំងអ៊ីស្រាអែលក៏បានបន្តការវាយប្រហាររបស់ខ្លួនដែរ។
ចាប់តាំងពីជម្លោះជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅក្នុងខែតុលាមក អ៉ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហេសបូឡាជាច្រើននាក់ និងយុទ្ធជនយ៉ាងហោចណាស់ ៣០០នាក់។ នៅសប្តាហ៍នេះអ៉ីស្រាអែលក៏បានប្រកាសអនុម័តផែនការប្រតិបត្តិការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ថែមទៀត។
គួរបញ្ជាក់ថាមេដឹកនាំអាមេរិកកំពុងស្វះស្វែងរកវិធី ដើម្បីរារាំការកើងឡើងនេះ ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានជួបកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោនជាមួយមេដឹកនាំអ៊ីស្រាអែល ដើម្បីជំរុញឱ្យមានដំណោះស្រាយការទូតមួយ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល និងលីបង់ និងសម្រាប់វឌ្ឍនភាពលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ លើសពីនេះ ប្រធានាធិបតី Joe Biden ក៏បានបញ្ជូនបេសកជនពិសេសទៅជួបជាមួយមេដឹកនាំលីបង់ និងអ៊ីស្រាអែលដើម្បីចរចារបញ្ជប់ជម្លោះផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


