ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ថ្កោលទោសអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែល ដាក់សម្ពាធខ្លាំងពេក
តាមការចុះផ្សាយរបស់ RT, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសអ៊ីរ៉ង់ហើយ ចំពោះការវាយប្រហារលើប្រទេសអ៊ីស្រាអែល ដែលការថ្កោលទោសនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែល រិះគន់គាត់ដែលនៅស្ងៀមនិងហាមជាន់ដីរបស់ខ្លួន។

កាលពីថ្ងៃអង្គារទី១ខែតុលាឆ្នាំ២០២៤, កងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បានបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាសនិងហេសបូឡា នាពេលថ្មីៗនេះ។
ពាក់ព័ន្ធបញ្ហានេះ លោក Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ដូចទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់កាលពីខែមេសាដែរ ហើយរឿងដែលស្តែងចេញកាលពីម្សិលមិញ, ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត ចំពោះការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល»។
ការអត្ថាធិប្បាយរបស់គាត់ កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានស្តីបន្ទោសប្រមុខ UN មិនសំចៃមាត់ ដែលមិនហ៊ានថ្កោលទោសការវាយប្រហារដ៏សាហាវរបស់អ៊ីរ៉ង់ ហើយអះអាងថា លោក Guterres មិនទាន់ទាំងស្តីឲ្យចំពោះការសម្លាប់រង្គាលនិងអំពើឃោរឃៅផ្លូវភេទ ដែលប្រព្រឹត្តដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឬប្រកាសដាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនថាជាអង្គការភេរវករផង។
សូមបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង១៨០គ្រាប់ដាក់អ៊ីស្រាអែល ចំពេលការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលខ្លួនគាំទ្រនៅលីបង់និងអ៊ីស្រាអែល ក៏កំពុងពុះកញ្ជ្រោលដែរ។
ក្នុងចំណោមមីស៊ីលផ្លោងទាំងនោះ មីស៊ីលភាគច្រើនត្រូវស្ទាក់ចាប់បាននៅកណ្តាលអាកាស ប៉ុន្តែខ្លះបានទម្លាយសំណាញ់ការពារ ហើយទោះមីស៊ីលខ្លះបានធ្លាក់ចូលក្នុងទីក្រុងតែល អាវីវ ក៏ពិតមែន ប៉ុន្តែមិនមានអ្នករងរបួសឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលហាមអគ្គលេខាធិការ UN ចូលទឹកដីខ្លួន ក្រោយមិនថ្កោលទោសអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


