ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានថា សល់ពេលមិនច្រើនទេ ត្រូវជម្លៀសមនុស្សជាបន្ទាន់ មុនព្យុះ Noru មកដល់
នៅថ្ងៃអង្គារទី ២៧ខែកញ្ញានេះ ប្រទេសវៀតណាម បានជំរុញឲ្យជម្លៀសមនុស្សបន្ថែមទៀត ខណៈព្យុះទីហ្វុង Noru ដ៏ខ្លាំងក្លា កំពុងតម្រង់ទៅវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីបណ្តាលឲ្យមនុស្សចំនួន ៨នាក់ស្លាប់ និងបង្កជាគ្រោះទឹកជំនន់ធំធេងនៅក្នុងប្រទេសហ្វីលីពីន។

ទីភ្នាក់ងារឧតុនិយមវៀតណាម និយាយថា ល្បឿនខ្យល់ នឹងឈានដល់ ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោងនៅល្ងាចថ្ងៃអង្គារនេះ។ ព្យុះ Noru នឹងវាយប្រហារប្រទេសវៀតណាម មុនពេលចុះខ្សោយ រួចបន្តឆ្ពោះទៅប្រទេសថៃ។
ព្យុះទីហ្វុងនេះ បានបង្ខំឲ្យអាកាសយានដ្ឋានក្នុងប្រទេសវៀតណាមត្រូវបិទ ដែលបណ្តាលឲ្យមានការរំខានដល់ការធ្វើដំណើរ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។

ក្នុងនោះដែរ ខេត្ត Quang Nam បានជម្លៀសមនុស្សជាង ១៣៣ ០០០នាក់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយនៅក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយនៅថ្ងៃអង្គារថា “យើងមិនមានពេលច្រើនទេ។ ព្យុះនេះកាន់តែខ្លាំង ដូច្នេះការឆ្លើយតបរបស់យើងត្រូវតែខ្លាំងជាង និងលឿនជាង”។

អាជ្ញាធរអាកាសចរណ៍វៀតណាម បានបិទអាកាសយានដ្ឋានចំនួនប្រាំបួននៅទូទាំងប្រទេសចាប់តាំងពីថ្ងៃអង្គារទៅ ដោយបង្ខំឲ្យជើងហោះហើរក្នុងស្រុក និងអន្តរជាតិរាប់រយជើង ត្រូវលុបចោល។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធាប្រហែល ២៧០ ០០០នាក់ ត្រូវបានដាក់ពង្រាយ ត្រៀមធ្វើប្រតិបត្តិការជួយសង្គ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះទីហ្វុង Noru សម្លាប់មនុស្សដល់ទៅ ៦នាក់ និងបង្កការបំផ្លិចបំផ្លាញនៅ ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


