ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Noru សម្លាប់មនុស្សដល់ទៅ ៦នាក់ និងបង្កការបំផ្លិចបំផ្លាញនៅ ហ្វីលីពីន
ព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបណ្តាលឲ្យមនុស្សចំនួន៦នាក់ស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង បានវាយលុកលើកោះដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ។

ព្យុះទីហ្វុង Noru បានផ្តួលរំលំដើមឈើ កាត់ផ្តាច់ចរន្តអគ្គិសនី និងបានជន់លិចសហគមន៍នៅតំបន់វាលទំនាប ខណៈវាវាយសន្ធាប់ទីក្រុង Luzon កាលពីថ្ងៃអាទិត្យទី២៥ខែកញ្ញា និងម្សិលមិញ។
មន្ត្រីគ្រោះមហន្តរាយនិយាយថា មនុស្ស៥នាក់ ក៏បានរងរបួស និងច្រើននាក់ទៀតបាត់ខ្លួនផងដែរ។

អ្នកជួយសង្គ្រោះចំនួន៥នាក់បានស្លាប់ បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅជួយអ្នកស្រុក ដែលជាប់ដោយសារទឹកជំនន់នៅក្នុងក្រុង San Miguel នៃខេត្ត Bulacan ជិតរដ្ឋធានីម៉ានីល។
លោកវរសេនីយ៍ទោ Romualdo Andres មេប៉ូលិសក្រុង San Miguel បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើដំណើរឆ្លងកាត់ទឹកជន់លិច នៅពេលជញ្ជាំងបាក់លើ ធ្វើឲ្យពួកគេ ធ្លាក់ចូលទៅក្នុងទឹកដែលកំពុងហូរយ៉ាងខ្លាំង។

ដោយឡែក បុរសវ័យចំណាស់ម្នាក់បានស្លាប់ ក្នុងការរអិលបាក់ដីនៅក្រុង Burdeos លើកោះ Polillo។
គួរបញ្ជាក់ថា ព្យុះ Noru បានវាយលុកចូលទៅក្នុងប្រទេសប្រជុំកោះមួយនេះ កាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រមូលផ្តុំកម្លាំងខ្យល់ដ៏ខ្លាំងមិនធ្លាប់មានពីមុនមក។

វាបានបង្កឲ្យមានការបាក់ដី នៅចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគឦសានទីក្រុងម៉ានីល។
មនុស្សជាង ៧៤ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ មុនពេលព្យុះវាយប្រហារ ខណៈទីភ្នាក់ងារឧតុនិយមព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលងាយរងគ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Tattlers
ចុចអាន៖ ព្យុះត្រូពិក Noru នឹងឆ្ពោះទៅវាយប្រហារប្រទេសថៃ និងវៀតណាម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


