ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ការប្រកួតកីឡាយកពានរង្វាន់ ឬមេដាយ ជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ រីនៃកម្ពុជា បានលើកឡើងថា ការប្រកួតកីឡា ដើម្បីយកពានរង្វាន់ ឬមេដាយអ្វីមួយនោះ គឺជាកត្តាសំខាន់មួយ តែកត្តាសំខាន់មួយទៀតនោះ គឺសីលធម៌កីឡា។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២នេះ។
នៅក្នុងជំនួបនេះលោក Raja Randhir Singh បានគោរពជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលដឹកនាំគណៈប្រតិភូមកចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅក្នុងប្រទេសកម្ពុជានាពេលនេះ។
លោក Raja Randhir Singh បានគោរព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការបង្កើតឲ្យមានកីឡដ្ឋានជាតិដ៏ល្អ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។ ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបន្តថា លោកមានជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ឲ្យទទួលបានជោគជ័យ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូរបស់លោក Raja Randhir Singh ហើយសម្ដេចកត់សម្គាល់ថា នៅតំបន់អាស៊ី ទោះបីជាមានប្រជាជនច្រើន តែក៏មិនប្រាកដថា មានកីឡាករពូកែៗ សម្រាប់ការប្រកួតពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រកួតកីឡាយកពានរង្វាន់ ឬមេដាយ ជាកត្តាមួយ តែកត្តាមួយទៀតដែលសំខាន់ដែរនោះ គឺសីលធម៌កីឡា។ ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ខ្ជាប់ក្នុងការគោរពសីលធម៌កីឡា នៅពេលប្រកួត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល