ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស បញ្ជូននាវាចម្បាំង ទៅសមុទ្រខាងជើង (មានវីដេអូ)
ចក្រភពអង់គ្លេស បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខាងជើង ដើម្បីការពារបំពង់បង្ហូរឧស្ម័ននិងប្រេងក្រោមទឹក រួមទាំងខ្សែកាបអ៊ីនធឺណិតពីការបំផ្លិចបំផ្លាញដោយរុស្ស៊ី បន្ទាប់ពីបំពង់ Nordstream ត្រូវបានបំផ្ទុះ នៅក្នុងការវាយប្រហារដែលគេសង្ស័យថា ជាស្នាដៃរបស់វិមានក្រឹមឡាំង។

នាវាចម្បាំងប្រភេទ២៣ ឈ្មោះ HMS Somerset និងនាវាស្ទង់ភូមិសាស្រ្ត HMS Enterprise ត្រូវបានដាក់ពង្រាយចំពេលមានការព្រួយបារម្ភថា បំពង់បង្ហូរប្រេង អណ្តូងរ៉ែ និងខ្សែកាបក្រោមសមុទ្រ ដែលបណ្តាប្រទេសនានារួមទាំងចក្រភពអង់គ្លេស បានពឹងផ្អែកលើនោះ កំពុងជួបហានិភ័យនៃការវាយប្រហារបន្ថែមទៀត។
រដ្ឋមន្ត្ក្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានធ្វើសកម្មភាពបែបនេះដើម្បីធានាដល់អ្នកដែលធ្វើការនៅជិតបំពង់បង្ហូរប្រេង បន្ទាប់ពីភ្នាក់ងារចារកម្មលោកខាងលិច មានមន្ទិលសង្ស័យ ដោយសារតែការបំផ្ទុះបំពង់បង្ហូរប្រេង។

នាវា HMS Enterprise គឺប្រើប្រាស់ប្រព័ន្ធសូណា និងដ្រូនខ្នាតតូច ដើម្បីធ្វើការស្ទាបស្ទង់ដែនមហាសមុទ្រ និងជលសាស្ត្រ ហើយពិនិត្យ និងគូសផែនទីបាតសមុទ្រ។
ទន្ទឹមនឹងនោះ HMS Somerset គឺជានាវាចម្បាំងដែលមានល្បឿនលឿន អាចសម្របខ្លួននិងបត់បែនបាន។ ពីមុន នាវានេះត្រូវបានដាក់ពង្រាយ ដើម្បីតាមដាននាវាពិឃាដរបស់កងទ័ពជើងទឹករុស្ស៊ី ឆ្លងកាត់ដែនទឹកចក្រភពអង់គ្លេស។

ការដាក់ពង្រាយនេះកើតឡើង នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់អឺរ៉ុប កំពុងស្ថិតក្នុងហានិភ័យ បន្ទាប់ពីបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានបំផ្ទុះនៅក្នុងការវាយប្រហារដែលគេគិតថា រៀបចំឡើងដោយរុស្ស៊ី។
ប្រទេសន័រវេស ក៏ត្រូវបានគេរាយការណ៍ថា កំពុងបង្កើនវត្តមានសន្តិសុខរបស់ខ្លួន នៅជុំវិញបំពង់បង្ហូរប្រេងផងដែរ បន្ទាប់ពីមានការគំរាមកំហែងដល់ បំពង់ឧស្ម័ននៅឯឆ្នេរសមុទ្ររបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស ថា រុស្ស៊ី កុហក អំពី ចំនួន ទាហាន ចូលរួម ក្នុង សមយុទ្ធ យោធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


