ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា រុស្ស៊ី កុហកអំពីចំនួនទាហាន ចូលរួមក្នុងសមយុទ្ធយោធា (មានវីដេអូ)
ទីភ្នាក់ងារចារកម្មអង់គ្លេស បានឲ្យដឹងថា ចំនួនទាហានរុស្ស៊ី ដែលចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្ររួមប្រចាំឆ្នាំរបស់ខ្លួន គឺទាបជាងតួលេខដែលទីក្រុងមូស្គូ អះអាងឆ្ងាយណាស់។

រុស្ស៊ី បានចាប់ផ្តើមសមយុទ្ធ Vostok ឆ្នាំ២០២២ កាលពីថ្ងៃទី១ខែកញ្ញា។
នៅក្នុងការអាប់ដេតចុងក្រោយរបស់ខ្លួន, ក្រសួងការពារជាតិអង់គ្លេសនិយាយថា “រុស្ស៊ីបានអះអាងជាសាធារណៈថា ទាហានចំនួន ៥០០០០នាក់ នឹងចូលរួម។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទំនងទេដែលថា មានកងទ័ពច្រើនជាង ១៥០០០នាក់នឹងចូលរួមនៅឆ្នាំនេះ។ នេះគឺស្មើនឹងប្រហែល ២០% នៃកងកម្លាំងដែលបានចូលរួមនៅក្នុងលំហាត់ Vostok លើកចុងក្រោយកាលពីឆ្នាំ២០១៨”។

ក្រសួងបន្តថា “ដោយសារតែសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន បណ្តាសមយុទ្ធយុទ្ធសាស្ត្រយោធារបស់រុស្ស៊ី ដូចជា Vostok ជាដើមនេះ មិនអាចធ្វើប្រតិបត្តិការក្នុងទ្រង់ទ្រាយធំបានឡើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ សម្ព័ន្ធមិត្តលោក ពូទីន ថា ជម្លោះនៅអ៊ុយក្រែន នឹងចប់ឆាប់ៗនេះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


