ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ហាមរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទកម្ពស់លើសពី ២,៣ ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវ ៤ ខ្សែ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកម្ពស់លើសពី ២,៣ ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ ៨២៧ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី ១២ តុលានេះ លោកអភិបាលខេត្ត បានឲ្យដឹងថា ការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកម្ពស់លើសពី ២,៣ ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវទាំង៤ ខ្សែនោះ ដោយសាររយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ សង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥ តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្ដាលឲ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខារផ្លូវថ្នល់។
លោកអភិបាលខេត្ត បន្តទៀតថា «ដោយមូលហេតុថា ផ្លូវទាំង ៤ ខ្សែខាងលើនេះជាផ្លូវមានចំណោតខ្លាំង និងវែង មិនសមស្របឲ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ រដ្ឋបាលខេត្ត នឹងរៀបចំដាក់របាំងហាមឃាត់រថយន្តឆ្លងកាត់ដែលមានកម្ពស់ ២,៣ ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាកសញ្ញាហាមឃាត់នានា លើផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ ៨២៧ »។
លោកអភិបាលខេត្ត សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែល មានកម្ពស់លើសពី ២,៣ ម៉ែត្រ ចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវចាត់តាំង អនុវត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន