ជីវិតកម្សាន្ដ
លោកស្រី អម្ពរ ទេវី សម្រេចចិត្តវិលមកកម្ពុជា ត្រៀមថតភាពយន្តបុរាណ ផ្ដាំចាស់
តារាសម្ដែងឆ្នើមអំឡុងទសវត្សឆ្នាំ៩០ លោកស្រី អម្ពរ ទេវី នៅរសៀលថ្ងៃនេះ បានបង្ហាញទឹកចិត្តរំភើបនៅពេលដែលឃើញទស្សនិកជន ប្រជាពលរដ្ឋខ្មែរ នៅតែស្រឡាញ់គាំទ្រការសម្ដែងរបស់លោកស្រី និងបងទេព រិនដារ៉ូ បន្ទាប់ពីអ្នកដឹកនាំសម្ដែង បានប្រកាសថា ដៃគូទាំងពីរនឹងសម្ដែងភាពយន្តភាគខ្នាតធំរួមគ្នា បន្ទាប់ពីខានសម្ដែងរួមគ្នាជាយូរមកហើយនោះ។

លោកស្រី អម្ពរ ទេវី បញ្ជាក់ថា៖ “ថ្វីត្បិតតែនាងខ្ញុំជាប់រវល់ការងារផ្ទាល់ខ្លួន រវល់ជាមួយនឹងក្រុមគ្រួសារយ៉ាងណា ក៏នាងខ្ញុំត្រូវពុះជ្រៀកពេលវេលា បន្ទាប់ពីបានទទួលដំណឹងពីបងប្រុស ហ្វៃ សំអាង ទូរសព្ទរៀបរាប់ពីសាច់រឿង និងតួអង្គដែលនាងខ្ញុំត្រូវសម្ដែង។ ទីមួយគឺស្រឡាញ់សាច់រឿងល្អប្លែក មានទាំងអត្ថន័យ អត្ថរស បង្កប់រសជាតិនិយម”។

លោកស្រី អម្ពរ ទេវី លើកឡើងបន្តថា៖ “ទីពីរ ជា [ភាពយន្ត] សម័យកាលបុរាណ ដែលមិនធ្លាប់មានផលិតករណាផលិតឡេីយ។ នាងខ្ញុំសប្បាយចិត្ត និងត្រៀមខ្លួនដេីម្បីទៅសម្តែងភាពយន្តភាគខ្នាតធំ រឿង “អប្សរាមហាអង្គរ” នេះ ផលិតដោយផលិតកម្ម ហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈ្មោះ”។

លោក ហ្វៃ សំអាង បានឱ្យដឹងថា លោក ទេព រិនដារ៉ូ លោកស្រី អម្ពរទេវី ធ្លាប់បានសម្តែងរួមគ្នារាប់រយរឿងទាំងឈុតឆាកកុងកាច់ លេបខាយពាក្យសម្តី ក្រមិចក្រមើម ស្នេហាផ្អែមល្ហែម។ល។ តារាទាំងពីរដួងបានឃ្លាតឆ្ងាយពីគ្នានៅក្នុងការសម្ដែងយ៉ាងយូរ ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រស្ទើរតែភ្លេច។

លោក ហ្វៃ សំអាង បញ្ជាក់ថា នៅក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង “អប្សរាមហាអង្គរ” តារាទាំងពីរដួងនឹងជួបគ្នាជាថ្មីម្តងទៀត ដោយអមមកជាមួយឈុតឆាកស្នេហា ផ្អែមល្ហែម ល្វីងជូរចត់ មានគ្រប់រសជាតដេីម្បីផ្តាំចាស់ នៅលេីមាគ៌ាសិល្ប:ភាពយន្តនេះ។

លោក ហ្វៃ សំអាង បញ្ជាក់ថា៖ “អ្នកស្រី អម្ពរ ទេវី នឹងសម្ដែងជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ ខណៈ លោក ទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះ ខីណាព្រាហ្មណ៍។ រាជនាដកាអប្សរា លង់ព្រះហទ័យស្នេហ៍ស្និទ្ធបណ្ឌិតអក្សរសាស្ត្រ នៅរៀងរាល់យប់ថ្ងៃ១៥កេីត ខែពេញបូរណ៍មី អ្នកអង្គម្ចាស់ស្ត្រី កាមល តែងតែយាងមកទ្រង់ព្រះសណ្តាប់រឿងនិទានបេះដូងរបស់បណ្ឌិត ខីណាព្រាហ្មណ៍ ធ្វេីឱ្យនាង បារមី ដែលជានាដកាអប្សរាដែរ មានចិត្តច្រណែន និន្ទាឈ្នានីស ព្រោះតែបេះដូងរបស់នាងបានធ្លាក់ចូលទៅក្នុងជ្រោះស្នេហ៍របស់បណ្ឌិតអក្សរសាស្ត្រនោះដោយដកមិនរួច”។

លោក ហ្វៃ សំអាង បន្ថែមថា សង្គ្រាមបេះដូងក៏បានផ្ទុះឡេីងពេញផ្ទៃរឿងទាំងមូល។ តួអង្គនាងបារមី ត្រូវបានសម្ដែងដោយអ្នកស្រី លី ម៉ារីណា ដែលត្រូវអ្នកដឹកនាំសម្ដែងផ្លាស់ប្ដូររសជាតិសម្តែងរបស់គាត់ មិនធ្លាប់បានឃើញកន្លងមក។

គួររំលឹកថា វិស័យកុន ឬភាពយន្តបញ្ចាំងរោងខ្មែរបានស្លាប់ សូម្បីតែរោងកុន ក៏ត្រូវបានបិទដំណើរការទាំងស្រុង។ លុះឆ្នាំ២០០០ វិស័យកុនខ្មែរបានរស់ឡើងវិញ ទាំងបណ្ដាផលិតកម្ម និងរោងភាពយន្តបានបើកឡើងវិញជាបន្តបន្ទាប់ ក្រោយពីវត្តមាន កុនដ៏ល្បីរឿង កូនពស់កេងកង ដែលដឹកនាំសម្ដែងដោយ លោក ហ្វៃ សំអាង។ ក្នុងរឿងនោះ លោកស្រី អម្ពរ ទេវី សម្ដែងជាតួ នាងនី ឯលោក ទេព រិនដារ៉ូ សម្ដែងជាតួ ពស់កងកង ប្រែកាយជាមនុស្ស៕

អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


