ព័ត៌មានជាតិ
ប្រៀបធៀបប្រាក់ឈ្នួលកម្មករកាត់ដេរកម្ពុជាជាមួយប្រទេសនៅក្នុងតំបន់អាស៊ី
វិស័យវាយនភណ្ឌកាត់ដេរនៅប្រទេសកម្ពុជា បានផ្តល់ការងារដោយផ្ទាល់ដល់កម្មករកម្មការិនីជាង ៨០ ម៉ឺននាក់។ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ការផ្តល់ប្រាក់ឈ្នួលដល់កម្មករកម្មការិនីផ្នែកវាយនភណ្ឌកាត់ដេរ ត្រូវបានចរចាជារៀងរាល់ឆ្នាំដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងភាពជាក់ស្តែងរបស់ប្រទេស។

បើប្រៀបធៀបបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ប្រាក់ឈ្នួលអប្បរមារបស់កម្មករកម្មការិនីវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជាមានភាពប្រកួតប្រជែង និងខ្ពស់ជាងបណ្តាប្រទេសមួយចំនួនទៀត។ នេះបើផ្អែកតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
-ស្រីលង្កា ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ៣៦ ដុល្លារ
-មីយ៉ាន់ម៉ា ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ៦៩ ដុល្លារ
-បង់ក្លាដេស ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ៧៧ ដុល្លារ
-ឡាវ ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ៧៣ ដុល្លារ
-ឥណ្ឌូណេស៊ី ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ១១៩ ដុល្លារ
-ឥណ្ឌា ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ១២២ ដុល្លារ
-ប៉ាគីស្ថាន ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ១១០ ដុល្លារ
-វៀតណាម ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ១៣៩ ដុល្លារ
-ថៃ ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ២២៥ ដុល្លារ
-ម៉ាឡេស៊ី ប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) ៣២៣ ដុល្លារ
នៅឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបចំនួន ២០០ ដុល្លារក្នុងមួយខែ ខណៈឆ្នាំ២០២២ ប្រាក់ឈ្នួលកម្មករបានចំនួន ១៩៤ ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមានេះ មិនរួមបញ្ចូលប្រាក់អត្ថប្រយោជន៍ដទៃទៀតដែលកម្មករកម្មការិនីទទួលបាន។
កម្ពុជា មានរោងចក្រកាត់ដេរប្រមាណជិត ១៣០០ រោងចក្រ កំពុងដំណើរការ និងបានបង្កើតការងារក្នុងវិស័យនេះ ដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ និងដោយប្រយោលជិត ១លាននាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


