សេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន ៖ សសរស្តម្ភចំនួនបី ជំរុញគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក
រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីឆ្នាំ ២០២១ ដែលជាក្របខណ្ឌរួម និងជាផែនទីចង្អុលផ្លូវក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គ ក្នុងសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ទាំងមូល។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

បើតាមលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយនេះ មានសសរស្តម្ភចំនួនបី រួមមានទី ការកសាងរដ្ឋាភិបាលឌីជីថល ទី២ ការកសាងធុរកិច្ចឌីជីថល និងទី៣ ការកសាងពលរដ្ឋឌីជីថល។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំពោះការកសាងពលរដ្ឋឌីជីថល ទាំងផ្នែកអក្ខរកម្ម និងសមត្ថភាព ជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត ដែលត្រូវការពេល និងធនធាន ដើម្បីធានានូវការចូលរួមពេញលេញរបស់ប្រជាពលរដ្ឋក្នុងសង្គម ឌីជីថលមួយដែលរស់រវើក ប្រកបដោយបរិយាប័ន្ន និងសុវត្ថិភាព។
ការសម្ពោធ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល នាពេលនេះ បានឆ្លុះបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ ក្នុងការពន្លឿនបរិវត្តកម្មឌីជីថល នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ ការបង្ខិតបច្ចេកទេសវិទ្យាអប់រំឱ្យបានដល់ដៃសិក្សានុសិស្ស ការច្បាមយកកាលានុវត្តភាពនៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាសម្រាប់អប់រំ និងជំរុញភាពឈានមុខរបស់កម្ពុជា នៅក្នុងកម្រិតតំបន់ លើដំណើរសមាហរណកម្មនៃបច្ចេកវិទ្យាអប់រំ។ បើតាមលោក ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ពិធីនាពេលនេះ ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមសម្រេចឱ្យបាននូវ «The Bandar Seri Begawan Roadmap 2021-2025» ដែលជារបៀបវារៈបរិវត្តកម្មឌីជីថលអាស៊ាន ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលផងដែរ។

ជាមួយនឹងការសម្ពោធជាផ្លូវការនូវ«មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» នេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនូវចំណុចចំនួន ៦ ដើម្បីអភិវឌ្ឍវិស័យអប់រំឌីជីថល រួមមាន៖ ការបន្តលើកកម្ពស់អក្ខរកម្មឌីជីថល, ការពង្រឹងការអភិវឌ្ឍសមត្ថភាព និងជំនាញឌីជីថល, ការពង្រឹងតួនាទីរបស់សកលវិទ្យាល័យ និងអប់រំនៅកម្រិតឧត្តមសិក្សា, ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថ្នាលឌីជីថល ដែលគាំទ្រដល់ការអប់រំឌីជីថល, ការផ្សព្វផ្សាយបរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា និងការបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ និងបុរសកម្ម។
ទោះយ៉ាងណា លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ទៀតថា ក្នុងខណៈដែលយើងទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យានេះគ្រាន់តែជាឧបករណ៍ដែលជួយឱ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះ។ ប៉ុន្តែឧបករណ៍នេះ នឹងមិនមែនជារបស់ដែលត្រូវយកមកជំនួយឱ្យការរៀន និងបង្រៀនដោយផ្ទាល់នោះបានទេ ដែលមានន័យថា «បច្ចេកវិទ្យា គឺជាឧបករណ៍ជំនួយ តែមិនមែនជាឧបករណ៍ជំនួស នោះឡើយ»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


