ព័ត៌មានជាតិ
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហការនឹងសហគមន៍កសិកម្មចំនួន៣ផលិតផ្គត់ផ្គង់ស្រូវចំណីសើម
ព្រៃវែង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការធ្វើផលិតកម្ម និងផ្គត់ផ្គង់ស្រូវចំណីសើម រវាងរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន និងសហគមន៍កសិកម្មក្នុងខេត្តព្រៃវែង នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ខេត្តព្រៃវែងស្ថិតនៅតំបន់វាលទំនាបទន្លេមេគង្គ ដែលមានផ្ទៃដីដាំដុះសរុប ៣៣៧ ០០០ហិកតា គឺជាខេត្តដែលមានសក្តានុពលផលិតកម្មដំណាំស្រូវ ហើយក៏ជាខេត្តផលិតស្រូវបានច្រើនជាងបណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយក្នុង១ឆ្នាំៗផលិតបានបរិមាណផលស្រូវ១,៦លានតោន ហើយបរិមាណស្រូវនៅសល់សម្រាប់នាំចេញជាង១លានតោនក្នុង១ឆ្នាំ។
លោក ប្រធានមន្ទីរ បន្តថា យោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ គឺជាយន្តការផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយអ្នកទិញ ក្នុងគោលបំណងធានានូវនិរន្តរភាពនៃការផលិត ដោយផ្អែកលើ គោលការណ៍ឈ្នះទាំងសងខាង ហើយទទួលបានប្រយោជន៍ទាំងអស់គ្នា គឺអ្នកផលិតមានទីផ្សារសម្រាប់លក់ច្បាស់លាស់ និងអ្នកទិញមានផលិតផលសម្រាប់ការកែច្នៃ ដើម្បីនាំចេញទៅកាន់ទីផ្សារ។
សហគមន៍កសិកម្មចំនួន៣ គឺសហគមន៍កសិកម្មបូព៌ាសែនជ័យ សហគមន៍ពោធិលាស់សែនជ័យ និងសហគមន៍បាភ្នំមានជ័យ បានចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ក្នុងការផ្គត់ផ្គង់ស្រូវចំណីសើមមានចំនួន០៤កិច្ចសន្យា ក្នុងនោះផ្គត់ផ្គត់ស្រូវចំណីពូជសែនក្រអូបចំនួន០២កិច្ចសន្យា ដែលមានបរិមាណស្រូវចំនួន៨០០តោន និងផ្គត់ផ្គត់ស្រូវចំណីពូជOM5451 ចំនួន០២កិច្ចសន្យា ដែលមានបរិមាណស្រូវចំនួន ១ ៨០០ តោន។
ដោយមានការសម្របសម្រួល និងទំនុកចិត្តគ្នា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានយល់ព្រមផ្ដល់ទុនកម្ចីជាធាតុចូលកសិកម្មមានគ្រាប់ពូជស្រូវ និងជីគីមី ទៅឲ្យសហគមន៍ប្រើប្រើប្រាស់មុន ដែលមានគ្រាប់ពូជស្រូវសែនក្រអូបចំនួន៤០តោន គ្រាប់ពូជស្រូវOM 5451 ចំនួន៨៥តោន ជីអ៊ុយរ៉េ១ ៣៥២បាវ និងជីអិនប៉េកា ចំនួន២ ៧០៤បាវ ហើយទុនទាំងអស់នេះនឹងសងវិញនៅពេលប្រមូលផលស្រូវ៕ អត្ថបទ៖ សៅគ្រី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


