ព័ត៌មានជាតិ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញផ្ដល់រង្វាន់ដល់ទូកង ដែលទទួលបានជ័យលាភី
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត កាលពីរសៀលថ្ងៃទី ៧ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក និងផ្ដល់រង្វាន់ជ័យលាភីដល់ទូកង ដែលបានប្រណាំងអស់រយៈពេល ២ថ្ងៃកន្លងមកនេះ នៅតាមបណ្តោយព្រែកកំពុងបាយ នៅតំបន់ឆ្នេរខ្សាច់កោះស្មៅ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា ពិធីប្រណាំងទូកង នេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយការប្រណាំទូកនេះមានទូកចូលរួមចំនួន ១៣គូ ស្មើនឹង ២៦ ទូកង នេះ។

ជាលទ្ធផល មានទូកទទួលបានជ័យលាភីចំនួន ៤ ដោយទូកទទួលបានជ័យលាភីលេខ ១ មានឈ្មោះថា នារីសែនជ័យបារមីលោកយាយម៉ៅ ជាទូករបស់សមាគមនារីមន្ទីរកិច្ចការនារីខេត្ត ហើយទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល, ជ័យលាភីលេខ ២ បានទៅលើទូកមានឈ្មោះថា ដែនដីបុព្វតាមហានាគសែនជ័យ គឺជាទូករបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ទទួលបានប្រាក់រង្វាន់ចំនួន ៣៥លានរៀល, ជ័យលាភីលេខ ៣ បានទៅលើទូកមានឈ្មោះថា សភាណិជ្ជកម្មខេត្តកំពត-កែប ទទួលបានប្រាក់រង្វាន់ចំនួន ៣០លានរៀល, និងជ័យលាភីលេខ ៤ បានទៅលើទូកមានឈ្មោះថា កំពតសែនជ័យបារមីលោកតាទីង ទទួលបានប្រាក់រង្វាន់ចំនួន ២៥លានរៀល។

ដោយឡែក ទូកដែលមិនបានជាប់ចំណាត់ថ្នាក់ចំនួន ២២ទូក ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ១០លាន រៀលស្មើៗគ្នា។ ក្នុងរយៈពេល ២ថ្ងៃ នៃការប្រណាំងទូកនេះដែរ ក៏មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទៅចូលរួមទស្សនា និងដើរលេងកម្សាន្ដ ផងដែរ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចជាតិ និងអន្តរជាតិ ប្រមាណជាង ៤២ ម៉ឺននាក់ បានចូលរួមទស្សនា និងដើរលេងកម្សាន្ដក្នុងពិធីប្រណាំងទូកង ថ្នាក់ខេត្តនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ដែលបានរៀបចំពិធីប្រណាំងទូកង និងបានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈពេល ២ថ្ងៃនេះ ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងអ្នកទេសចរជាតិ-អន្តរជាតិ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា ទាំងនេះ គឺចេញពីប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ និងមានឱកាសក្នុងការធ្វើដំណើរទៅតាមរមណីយដ្ឋាននានា ព្រមទាំងប្រកបមុខរបររកស៊ីដោយសុវត្ថិភាព និងមានភាពកក់ក្តៅ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


