Connect with us

ជីវិតកម្សាន្ដ

ភរិយាសុំទោសលោក លាន អាហ្វ្រីលគីនីន ក្រោយកើតមានរឿងរ៉ាវនេះឡើង

បានផុស

នៅ

មហាជន និងអ្នកគាំទ្រតែងសរសើរពីក្តីស្នេហារបស់អតីតតារាចម្រៀងងារជាឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយា​ខណៈកន្លងមកអ្នកទាំង២ តែងបំពេញចន្លោះប្រហោងឲ្យគ្នាទៅវិញទៅមក។ ហេតុផលនេះហើយទើបធ្វើឲ្យក្តីស្នេហ៍រវាងអ្នកទាំងពីរកាន់តែមានភាពរឹងមាំថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកអ្វីដែលគេភ្ញាក់ផ្អើលនោះស្រាប់តែថ្មីៗនេះ ឧកញ៉ា លាន អាហ្វ្រីលគីនីន បានបង្ហោះសារមួយហាក់កំពុងមានបញ្ហារកាំរកូស ជាមួយគ្នាដោយក្នុងខ្លឹមសារនោះឧកញ៉ា លានអាហ្វ្រីលគីនីនបានសរសេររៀបរាប់ថា «គ្រួសារយើងមិនដូចគ្រួសារគេ ចូលកុំប្រៀបធៀបគ្រួសារយើងនឹងគ្រួសារអ្នកដទៃ។ ជីវិតដៃគូគ្រួសារត្រូវចេះអត់ឱនលើកលែងគោរពស្រឡាញ់ផ្ដល់ឱ្យអរគុណគ្រប់យ៉ាង»។

បន្ទាប់ការបង្ហោះរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ខាងលើនេះនៅថ្ងៃទី ០៨ខែវិច្ឆិកា គេឃើញភរិយាគឺអ្នកនាង យូលីណាក៏បានបង្ហោះរូបថតជាមួយកូនៗដោយលើកឡើងថា «រឿងខ្លះកន្លងផុតជាមេរៀន រឿងថ្មីចូលក៏រៀនបន្ត ជីវិតគឺរៀនមិនចេះចប់ក្ដីសុខ ក្ដីស្រលាញ់ក្ដីស្ងប់ជាមួយកូនៗគ្រប់គ្រាន់ធ្វើល្អបានល្អ កម្មវារមែងទៅកម្ម បើខំឃាត់ទុកឬចង់ផ្អោ ប នាំតែរងទុក្ខដោះលែងទទួលយកការពិតថាជាការពិត»។

ក្រោយបង្ហោះសារនេះមិនយូរប៉ុន្មានអ្នកនាង យូលីណាបានបញ្ចេញរូបថតផ្អែមល្ហែមជាមួយស្វាមីហើ យពោលពាក្យបែបនេះថា«បងមិនមែនជាបុរសល្អឥតខ្ចោះ តែបងជាប្ដីជាប៉ាដ៏ល្អ សម្រាប់អូន និងកូន សូមទោសបងមួយរយៈនេះប្រពន្ធ ស្មុគស្មាញពេកដាក់សម្ពាធលើបងខ្លាំងតឹងរ៉ឹង និងបងសង្ឃឹមថាប្ដីយល់ប្រពន្ធខ្លាចបងដើរដួលបារម្ភមើលថែរអ៊ូព្រោះស្រលាញ់ប្ដី ប៉ាមានមាន»។

សូមជម្រាបដែរថា បន្ទាប់ពីរៀបចំពិធីសែនព្រេនតាមប្រពៃណីនឹងបានសម្រេចចុះសំបុត្រអាពាហ៍ពិពា ហ៍ក្លាយជាប្ដី-ប្រពន្ធស្របច្បាស់រួចមកអតីតតារាចម្រៀងមានងារឧកញ៉ា លាន អាហ្វ្រីលគីនីន និងភរិយាគឺអ្នកនាង យូ លីណា ដែលគេស្គាល់ថាជាអ្នក លក់អនឡាញដ៏ល្បីម្នាក់នោះជារឿយៗតែងបង្ហាញភាពផ្អែមល្ហែមមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម