ជីវិតកម្សាន្ដ
គង់ ច័ន្ទស្រីមុំសម្ញែងរូបភាពសិចស៊ីជាច្រើនសន្លឹកមិនខ្វល់ពីក្រសែភ្នែកមហាជន
តារាសម្តែង និងជាថៅកែស្រីក្តោបក្តាប់មុខជំនួញពេញដៃអ្នកនាង គង់ ច័ន្ទស្រីមុំ បើតាមការកត់សម្គាល់ទោះបីជាពេលនេះនាងមានស្វាមី និងកូនមួយហើយមានវ័យក៏រៀងច្រើនបន្តិចមែនក្តីប៉ុន្តែបើសង្កេតឃើញពីរូបសម្ផស្សរបស់តារាស្រីរូបនេះនៅតែរក្សាបានភាពស្រស់ស្អាតមិនចាញ់ក្រមុំ ឬតារាស្រកក្រោយឡើយ។

យ៉ាងណាមិញបើក្រឡេកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ ច័ន្ទស្រីមុំ ជារឿយៗនាងតែងតែបង្ហោះរូបភាពជាបន្តបន្ទាប់ដោយមានលក្ខណៈសណ្ឋានខុសប្លែកពីគ្នាតាមរយៈការតុកតែងខ្លួន និងសម្លៀកបំពាក់ជាដើម។
ម្យ៉ាងទៀតរាល់ រូបភាពទាំងនោះគឺត្រូវបានគេមើលឃើញថា ពិតជាស្រស់ស្អាត និងទាក់ទាញក្រសែភ្នែករបស់អ្នកគាំទ្រហើយមហាជនខ្លាំងទៀតផង។
ជាក់ស្តែងនៅទំព័រហ្វេសប៊ុករបស់អ្នកនាង គង់ ច័ន្ទស្រីមុំ មុននេះបន្តិចបានបង្ហោះរូបភាពក្នុងសម្លៀក បំពាក់សិចស៊ីប៊ីគីនីឈរកាច់រាងដ៏ស្រឡូនបង្អូតភ្នែកមហាជន និងអ្នកគាំទ្របង្កការចាប់អារម្មណ៍គ្រប់គ្នា។

មិនតែប៉ុណ្ណោះក៏មានការលាន់មាត់សរសេរថា គង់ ច័ន្ទស្រីមុំ ថ្វីត្បិតតែពេលនេះមានកូនមួយហើយក៏ពិតមែនតែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតមិនចាញ់ក្រមុំៗឬតារាសិល្បៈជំនាន់ក្រោយទេ។
បង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកនេះដែរតា រាស្រី គង់ ច័ន្ទស្រីមុំ បានបង្កប់ខ្លឹមសារដូច្នេះថាត្រូវរៀនកែប្រែជីវិតអោយរស់នៅក្នុងជីវិតអោយរីករាយជាមួយមនុស្សនៅជិតខ្លួនបើជីវិតរាល់ថ្ងៃមានបាយពិសារមួយថ្ងៃ៣ពេលហើយនឹងហើយជាបុណ្យរបស់យើង(កុំចង់ឈ្នះជាមួយមនុស្សមិនចង់ចាញ់ កុំរស់នៅក្រោមការផ្ចាញ់ផ្ចាលជាមនុស្សមិនបានការក្នុងជីវិតអ្នក) អ្វីដែលគួរធ្វើបន្តក្នុងឆាកជីវិតបន្តនឹងថែរក្សាមិត្តភាពមនុស្សល្អៗនៅជិតខ្លួនបានល្អ។
គួររម្លឹកថាតារាស្រីអ្នកនាង គង់ ច័ន្ទស្រីមុំ បន្ទាប់ពីរៀបមង្គលការជាមួយស្វាមីលោក គឹម សីហា រស់នៅសាងសុភមង្គលគ្រួសារក្រោមដំបូលផ្ទះតែមួយហើយនោះនាងក៏ទទួលបានការដូពិសេសពីចំណងអាពាហ៍ពិពាហ៍ដែលជាដំណក់ឈាមរួមគ្នាជាមួយស្វាមីលោក គឹម សីហា គឺកូនស្រី ដ៏ស្រស់ស្អាតម្នាក់៕


អត្ថបទ៖ ចាន់រ៉ា
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


