Connect with us

KPT+

លែង​បារម្ភ​ខ្លាច​គេបោក ឬលួចលុយពេលទិញទំនិញ​អនឡាញ បើចេះក្បួនទាំងនេះ

បានផុស

នៅ

សម័យ​បច្ចេកវិទ្យា​ទំនើប ការទិញទំនិញអនឡាញ ជារឿងដ៏ពេញនិយមសម្រាប់មនុស្ស ដោយ​គ្រាន់​តែ​ប្រើ​កាត​ទិញតាម​អ៊ិនធឺណេត​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​ការ​រីកចម្រើន មនុស្សខិលខូចក៏មានច្រើន ក្នុង​ការ​ឆ្លៀត​ឱកាស​ទាញ​យក​ប្រយោជន៍​នានា។ ហេតុនេះ ដើម្បីការចាញ់បោក ឬការបាត់ប្រាក់ដោយពុំដឹងខ្លួន សូម​តាមដាន​គន្លឹះ​ទាំង  ៦ នេះ​ជាមួយគ្នា៖

១. ស្វែងរកទិញតែលើវេបសាយឬផេកល្បីៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៀសវាង​ការបន្លំផ្សេងៗ សូមរកមើលទិញឥវ៉ាន់តែនៅ​លើវេបសាយ​ឬផេកលក់​ដែល​ល្បីៗ​បាន​ហើយ។ ម្យ៉ាងទៀត រាល់​ពេលទិញទំនិញគួរតែប្រើអ៊ិនធឺណេតផ្ទាល់ខ្លួន ឬវ៉ាយហ្វាយ (WiFi) ដែល​ទុកចិត្តតែ​ប៉ុណ្ណោះ ទើបមានសុវត្ថិភាពល្អ។

២. កុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួនច្រើនពេក

ជាធម្មតារាល់ការទិញទំនិញតាមអនឡាញ តែងតែមានការសាកសួរព័ត៌មានខ្លះៗមិនខាន។ ករណីមានសំណួរ និងការបំពេញឯកសារប្លែកៗ ឬច្រើនជ្រុលពេក យកល្អ គួរតែចាកចេញ និងឈប់បន្តការទិញទំនិញនោះបន្តទៀត ដើម្បីការពារការលួចយកទិន្នន័យ និងបង្ការការលួចយកប្រាក់នៅក្នុងគណនីធនាគារជាដើម។

៣. មើលតម្លៃទំនិញ​ឲ្យ​បានច្បាស់

ដើម្បីសុវត្ថិភាព មិនត្រូវមើលរំលងតម្លៃទំនិញទេ កុំចេះតែឃើញថោក ហើយ​ស្រវ៉ា​ចង់​ទិញ​ឲ្យ​សោះ។ ការបញ្ចុះតម្លៃទំនិញតាមវេបសាយផ្សេងៗជារឿងធម្មតា តែការបញ្ចុះតម្លៃ​ទាបជ្រុល​ពេក  នោះ​អាចជាសញ្ញានៃវេបសាយបោកប្រាស់។ ដូច្នេះត្រូវតែសង្កេតតម្លៃ និង​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​មុន​នឹង​សម្រេចចិត្តទិញ។

៤. បង្កើតលេខកូដសម្ងាត់ផ្សេងគ្នា តាមប្រភេទវេបសាយ

ការប្រើលេខកូដសម្ងាត់ដូចៗគ្នា គ្រប់វេបសាយទិញទំនិញតាមអនឡាញ ពិតជា​មិន​អាច​ការពារ​សុវត្ថិភាព​គណនី​ធនាគារ​បាន​ទេ។ ហេតុនេះ កុំឲ្យមានបញ្ហាលួចយកទិន្នន័យ ឬកុំ​ឲ្យ​មានការលួចយកទិន្នន័យទៅប្រើប្រាស់ផ្សេងៗ ​ដែល​បង្ក​ហានិភ័យ​ដល់​ការ​បាត់​សាច់ប្រាក់ ត្រូវមានលេខកូដសម្ងាត់ផ្សេងគ្នា។

៥. រកវេបសាយដែលមានអក្សរ https:// ពីមុខ

មុននឹង​បញ្ជាទិញទំនិញក្នុងវេបសាយអនឡាញដោយការប្រើកាត គឺ​ត្រូវ​សង្កេត​មើល​របារ​ឈ្មោះ​វេបសាយ​ដែល​កំពុង​ទិញនោះថា មានអក្សរបែបណាពីមុខ។  ចំពោះ​របារ​ឈ្មោះ​ដែល​មាន​សុវត្ថិភាព​តែងតែ​របារ​អក្សរ​ពី​មុខជា https:// ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖មាន​ប្រាក់​តិចតួច គិត​ថា​វិនិយោគ​មិន​បាន? ខុស​ហើយ! អាន​វិធី​ប៉ុន្មាន​នេះ

ចុចអាន៖របៀប​ធ្វើជា​“ ចៅហ្វាយ​រួសរាយ​” ដោយ​មិន​បាត់បង់​អំណាច​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម