កីឡា
កីឡាការ៉ាតេកម្ពុជាទៅប្រកួតជើងឯកពិភពលោកនៅឥណ្ឌូនេស៊ី
សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចូនគ្រូបង្វឹក និងអត្តពលិក ១៧រូប ទៅប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

លោក ហេង ផេង ប្រធានគ្រូជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានប្រាប់ថា ការប្រកួតនេះ ពិតជាពិសេសណាស់ ពីព្រោះមានប្រទេសយ៉ាងហោច៦៥ប្រទេសចូលរួម។ វាជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា បញ្ចេញសមត្ថភាពដើម្បីវាស់ស្ទង់គុណភាព និងដកស្រង់បទពិសោធន៍ បន្ទាប់ពីពួកគេបោះជំរំហ្វឹកហាត់រយៈពេល៣ខែ នៅជប៉ុន កាលពីថ្មីៗ។
តាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានដាក់ឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជាដណ្តើមបានមេដាយមាសហោចណាស់១គ្រឿង ដូច្នេះសហព័ន្ធបានដាក់គោលដៅដណ្ដើមមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ពី១ដល់៤គ្រឿង។

សូមបញ្ជាក់ថា មុនចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌូនេស៊ីនេះ សហព័ន្ធបានបញ្ចូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅប្រទេសជប៉ុន៣ខែចាប់ពីខែមិថុនា ដល់ខែកញ្ញាកន្លងទៅ។ ដូច្នេះការប្រកួតជើងឯកពិភពលោក Series A គឺជាឱកាសដែលអត្តពលិកបង្ហាញសមត្ថភាពរបស់ខ្លួនសម្រាប់ការត្រៀមខ្លួនឲ្យបានល្អចំពោះកីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំក្រោយ។
បន្ថែមលើនេះទៀត សហព័ន្ធគ្រោងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតការ៉ាតេជើងឯកអាស៊ី នៅប្រទេសអូបេគីស្ថាន នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ មុនពេលប្រកួតជើងឯកអាស៊ាន អំឡុងខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Cambodia 2023
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


