កីឡា
លោក ឈាង សុវណ្ណរតនា លើកពីអត្ថប្រយោជន៍ផ្ទាល់របស់លោកដែលបានហាត់ការ៉ាតេ ២០ឆ្នាំមកនេះ
លោក ឈាង សុវណ្ណរតនា ថាកីឡាការ៉ាតេនេះគឺបានផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះលោកដែលហ្វឹកហាត់រយៈពេលប្រហែល ២០ឆ្នាំមកនេះ ដូចជាមានសុខភាពមាំមួន ធ្វើឲ្យមានវិន័យទាំងក្នុងកីឡា និងការងារខាងក្រៅ ពិសេសអាចការពារខ្លួន។

ទិដ្ឋភាពហ្វឹកហាត់របស់ក្លឹបហនុមាន
ប្រធានក្លឹបការ៉ាតេហនុមាន លោក ឈាង សុវណ្ណរតនា បានឲ្យដឹងថា បើនិយាយពីការហ្វឹកហាត់វិញគឺមានរយៈពេលប្រហែល ២០ឆ្នាំមកហើយ និងនៅតែបន្តហ្វឹកហាត់រាល់ថ្ងៃនេះ។ តាមបទពិសោធ និងការយល់ឃើញរបស់លោកក្នុងនាមជាអ្នកហ្វឹកហាត់ការ៉ាតេមួយរូប កីឡាមួយនេះបានផ្តល់អត្ថប្រយោជន៍ច្រើនដូចជាធ្វើឲ្យលោកមានសុខភាពមាំមួន រាងកាយរហ័សរហួន និងមានស្មារតីរឹងពឹងល្អ។ លើសពីនេះការ៉ាតេ បានធ្វើឲ្យអ្នកហ្វឹកហាត់មានវិន័យល្អមិនថាក្នុងកីឡានោះទេ ពោលនៅសង្គមការងារខាងក្រៅក៏ដូចគ្នាដែរ។

លោក ឈាង សុវណ្ណរតនា កំពុងមើលសិស្សហ្វឹកហាត់
ម្ចាស់ខ្សែក្រវាត់ខ្មៅ ៤ដានរូបនេះបន្ថែមទៀតថា ចំពោះលោកជាកងកម្លាំងដូចនេះការហ្វឹកហាត់ការ៉ាតេ ឬការចេះក្បាច់គុនណាមួយច្បាស់លាស់គឺជារឿងចំបាច់បំផុត ព្រោះដូចដឹងស្រាប់ហើយថាការងារមួយនេះត្រូវប្រឈមគ្រប់ពេលវេលាដោយមិនអាចដឹង។ ដូច្នេះការចេះក្បាច់គុនគឺនឹងជួយសម្រួលមួយផ្នែកក្នុងការបំពេញការងារផងដែរ។

ទិដ្ឋភាពហ្វឹកហាត់របស់ក្លឹបហនុមាន
បញ្ជាក់ដែរថា លោក ឈាង សុវណ្ណរតនា អតីតអ្នកហ្វឹកហាត់កីឡាការ៉ាតេរយៈពេលប្រហែល ២០ឆ្នាំមកហើយ។ លោកមានកម្រិតខ្សែក្រវាត់ខ្មៅ ៤ដាន និងជាម្ចាស់ក្លឹបការ៉ាតេហនុមាន ដែលបានបង្កើត និងបណ្ដុះធនធានជាច្រើននាក់មកហើយ។ ក្លឹបរបស់លោកក៏នឹងចូលរួមប្រកួតប្រជែងមេដាយផងដែរក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលនឹងធ្វើចាប់ពីថ្ងៃទី៤ ដល់ ៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕


លោក ឈាង សុវណ្ណរតនា សំណេះសំណាលជាមួយសិស្សគុន

មេដាយរបស់ក្លឹបឈ្នះកន្លងមក

ក្លឹបការ៉ាតេហនុមាន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


