កីឡា
កីឡាការ៉ាតេ ទទួលបានប្រាក់រង្វាន់២៨៦លានរៀលពីរាជរដ្ឋាភិបាលសម្រាប់ការឈ្នះមេដាយអន្តរជាតិ
ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៨៦លានរៀល បន្ទាប់ពីបានឈ្នះមេដាយក្នុងការប្រកួតព្រឹត្តិការណ៍អន្តរជាតិចំនួន២ផ្សេងគ្នា។ ទី១ ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី ឆ្នាំ២០២១ នៅប្រទេសកាហ្សាក់ស្ថាន និងការប្រកួតកីឡាការ៉ាតេឯកអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលនេះនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២១ នៅទីក្រុងអាល់ម៉ានី ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ដោយកីឡាការិនី លឹម សុខវិច្ឆិកា និង ឆន ស្រីភា ដែលទាំងពីរនាក់នេះទទួលបានម្នាក់១៦លានរៀល ខណៈ គ្រូបង្វឹកទទួល ១៦លានរៀល ស្មើនឹងម្ចាស់មេដាយដែរ ហើយគ្រូ គ្រូជំនួយ ៣រូប ម្នាក់ៗទទួល ១១លាន និង ២សែនរៀល។
ដោយឡែកការប្រកួតជើងឯកអាស៊ាន ឆ្នាំ២០២២ នៅកម្ពុជា ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសរុប៧គ្រឿងគឺ មាស១, ប្រាក់១ និងសំរឹទ្ធ៥។ មេដាយមាស ទទួលបាន ១២លានរៀល, មេដាយប្រាក់ ១០លានរៀល និងសំរឹទ្ធ ៨លានរៀល។ គ្រូបង្វឹក ទទួលបាន១២លានរៀល ស្មើនឹងម្ចាស់មេដាយមាស និងគ្រូជំនួយ(៦រូប) ទទួលបាន ៧០%៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


