កីឡា
ប្រធានក្លឹបការ៉ាតេហនុមាន ចាញ់ជាបទពិសោធ ប៉ុន្តែកុំយកពិសោធនេះមកច្រើនឆ្នាំពេកពិសេសជើងឯកថ្នាក់ជាតិឆ្នាំនេះ
ប្រធានក្លឹបការ៉ាតេហនុមាន លោក ឈាង សុវណ្ណរតនា ថាក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះសូមសិស្សគុនទាំងអស់ត្រូវខំប្រឹងប្រកួតឲ្យខ្លាំងអស់ពីសមត្ថភាពដើម្បីប្រជែងយកចំណាត់ថ្នាក់ល្អ និងយកកុំយកបទពិសោធ នៃការចាញ់នោះមកច្រើនពេក។

លោក ឈាង សុវណ្ណរតនា
លោក ឈាង សុវណ្ណរតនា ដែលជាប្រធានក្លឹបការ៉ាតេហនុមាន បានជួបសំណេះសំណាល លើកទឹកចិត្តដល់សិស្សគុន និងផ្ដល់សម្ភារហ្វឹកហាត់ សម្ភារសម្រាប់ចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅឆាប់ៗខាងមុខនេះ។
ប្រធានក្លឹបរូបនេះ បានពន្យល់ និងលើកទឹកចិត្តកីឡាករ កីឡាការិនីដែលនឹងត្រូវចូលរួមប្រកួតទាំងអស់ឲ្យខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពប្រជែងយកមេដាយ និងដណ្ដើមចំណាត់ថ្នាក់ឲ្យបានយ៉ាងហោចលេខ២ នៅក្នុងឆ្នាំនេះ។ ការចាញ់ទទួលបានបទពិសោធនេះវាមានច្រើនឆ្នាំមកហើយ ដូច្នេះសម្រាប់ឆ្នាំនេះកុំយកបទពិសោធបែបនេះច្រើនពេក។

ទិដ្ឋភាពសំណេះសំណាល
អតីតកីឡាករការ៉ាតេជើងចាស់រូបនេះបន្ថែមទៀតថា ទីកន្លែងហ្វឹកហាត់សមរម្យ មានគ្រូបង្ហាត់ល្អ មានសម្ភារគ្រប់គ្រាន់ និងការលើកទឹកចិត្តគ្រប់បែបយ៉ាង ក្លឹបហនុមានបានផ្ដល់ឲ្យកីឡាករ កីឡាការិនីដូចបានឃើញស្រាប់ ដូច្នេះសុំតែម្យ៉ាងប៉ុណ្ណោះគឺខំប្រឹងហាត់ និងដណ្ដើមយកជយលាភីជូនក្លឹបវិញតែប៉ុណ្ណោះ។

ទិដ្ឋភាពសំណេះសំណាល
បញ្ជាក់ដែរ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ ៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្លឹបការ៉ាតេហនុមាន នឹងចូលរួមប្រកួតប្រជែងមេដាយផងដែរ។ ក្លឹបការ៉ាតេហនុមាន ដែលដឹកនាំដោយលោក ឈាង សុវណ្ណរតនា ជាក្លឹបធំមួយ និងសំបូរធនធានល្អៗ និងជាក្លឹបមានសក្ដានុពលមួយនៅកម្ពុជា៕






ក្លឹបការ៉ាតេហនុមាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


