ជីវិតកម្សាន្ដ
ពេជ្រ សោភា ពន្យល់ពាក្យ ៣ ប្រយោគ ទៅកាន់អ្នកគាំទ្រ និងបញ្ជាក់ថា នាង និង សក្កដា នៅផ្ទះរៀងខ្លួន
តារាចម្រៀងអ្នកនាង ពេជ្រ សោភា ដែលទើបរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្មីៗនេះជាមួយតារាសម្ដែងរូបសង្ហាលោក ឆឹម សក្កដា បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជុំវិញសម្ព័ន្ធស្នេហាពួកគេដែលសាងឡើងច្រើនឆ្នាំនោះ ពេលនេះស្រាប់តែចេញមកពន្យល់នូវពាក្យ ៣ ប្រយោគ មហាជនភាគច្រើនប្រើខុសន័យ ឬពេលវេលា។

ចំពោះពាក្យទាំង ៣ ប្រយោគ ដែលកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា លើកយកមកពន្យល់ដល់អ្នកគាំទ្រនោះគឺ ១.សង្សារ ,២.គូដណ្ដឹង និង៣.ប្ដីប្រពន្ធ។ ត្រង់ចំណុចនេះ អ្នកនាង ពេជ្រ សោភា បានបកស្រាយថា «ក្នុងនាមនាងខ្ញុំជាមនុស្សមហាជន សុំនិយាយបន្តិចចុះ រាល់ថ្ងៃនេះយើងប្រើពាក្យខុសច្រើនណាស់ (១.សង្សារ ២.គូដណ្ដឹង ៣.ប្ដីប្រពន្ធ) ពេលគេមានគូដណ្ដឹងមិនមែនគេប្រើពាក្យថាមានប្ដីទេ រៀនយល់ន័យបន្តិច ពាក្យថាប្ដី ទាល់តែរៀបការរួចយល់ទេ?។

តារាចម្រៀង ពេជ្រ សោភា បាននិយាយទៀតថា យើងគួររៀនប្រើពាក្យឲ្យសក្ដិសមនឹងប្រពៃណីខ្មែរ កុំចេះតែប្រើពាក្យផ្ដេសផ្ដាស (ខ្ញុំ និង ដា រាល់ថ្ងៃនៅផ្ទះរៀងខ្លួន)។

បន្ទាប់ពីមានការលើកឡើងដូច្នេះពីសំណាក់អ្នកនាង ពេជ្រ សោភា គេក៏ឃើញលោក ឆឹម សក្កដា ដែលជាគូដណ្ដឹងបញ្ជាក់ដែរថា ពាក្យប្ដីប្រពន្ធគេប្រើសម្រាប់តែពេលគេរៀបការរួចហើយតែប៉ុណ្ណោះ។

តារាប្រុសលោក ឆឹម សក្កដា បានបញ្ចេញសារហាក់មានចេតនាដាស់តឿនទៅកាន់មនុស្សប្រុសបែបនេះថា «ផ្ដាំទៅប្រុសៗគ្នាយើង បើយើងស្រឡាញ់គេ ចង់បានគេជាគូ យើងត្រូវថែរក្សាតម្លៃឲ្យមនុស្សស្រី! ពាក្យប្ដីប្រពន្ធគេប្រើសម្រាប់តែពេលគេរៀបការរួចហើយតែប៉ុណ្ណោះ។ ដូចនេះ កុំអាលហៅខ្ញុំប្ដីអ្នកនេះប្ដីអ្នកនោះអី បើមិត្តភ័ក្ដិ ok»។

គួររម្លឹកថា ពិធីភ្ជាប់ពាក្យដោយបើកចំហ ដោយមានការចូលរួមដឹងឮពីចាស់ទុំទាំងសងខាង និងមិត្តភ័ក្ដិសិល្បៈរួមអាជីព រវាងគូស្នេហ៍អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។ ខណៈមានអ្នកគាំទ្រជាច្រើនបានសម្ដែងការចូលរួមអបអរ និងជូនពរគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


