កីឡា
កាតា ហ៊ានចំណាយរាប់រយពាន់លានដុល្លារ ក្រោយក្លាយជាម្ចាស់ផ្ទះ World Cup ឆ្នាំនេះ
បន្ទាប់ពីក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ថ្នាក់ពិភពលោក FIFA World Cup 2022 ប្រទេសកាតា (Qatar) បានចំណាយទុនរាប់រយពាន់លានដុល្លារសម្រាប់ការរៀបចំកម្មវិធីថ្ងៃបើកឆាកដំបូង ក៏ដូចជាកែលម្អសេវាកម្មមួយចំនួននៅក្នុងប្រទេស ធ្វើឱ្យកក្រើកពិភពលោកតែម្ដង។

ពិធីបើកការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 បានប្រព្រឹត្តទៅជាផ្លូវការ នៅកីឡដ្ឋាន Al Bayt នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ដែលកន្លែងនេះមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ ៦ម៉ឺននាក់ ស្របពេលដែលម្ចាស់ផ្ទះឆ្នាំ២០២២ ហ៊ានចំណាយប្រាកធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ World Cup។

ប្រភពពីទស្សនាវដ្ដី Forbes បានឱ្យដឹងថា ប្រទេសអាស៊ីខាងកើតមួយនេះត្រូវចំណាយយ៉ាងតិច ២២០ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កីឡដ្ឋានថ្មីចំនួន ៧ អាកាសយានដ្ឋាន ១ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សណ្ឋាគារ និងព័ត៌មានទូរគមនាគមន៍ ព្រមទាំងសេវាកម្មជាច្រើនទៀត នៅមុនពេលការប្រកួតចាប់ផ្ដើម ក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ FIFA បានបញ្ជាក់ថា ចំពោះចំណាយប្រតិបត្តិការនៃការប្រកួត មិនហក់ឡើងដល់ពីររយពាន់លានឡើយ ត្បិតកម្មវិធីត្រូវចាយប្រមាណ ១.៧ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្ត កាតា បានចំណាយប្រាក់រហូតរាប់រយលានដុល្លារ មិនមែនសម្រាប់តែពិធីបើកមួយមុខនោះទេ ពោលគឺប្រទេសនេះខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។


បើយោងតាមស្ថិតិរបស់ Sportico Economic Review គេប៉ាន់ស្មានថា កាតា នឹងរកប្រាក់ចំណូលបានមកវិញប្រមាណ ១.៥៦ពាន់លានដុល្លារ ប្រសិនបើប្រទេសនេះទទួលបានទស្សនិកជន ១.៣លាននាក់ សម្រាប់ការទស្សនាការប្រកួតបាល់ទាត់ពិភពលោក។ យ៉ាងណាក្ដីខ្ទង់ចំណាយ និងប្រាក់ចំណេញ មានភាពលម្អៀងគ្នាខ្លាំងបំផុត ព្រោះចំណូលដែលទទួលបានហាក់តិចតួចស្ដួចស្ដើងខ្លាំងណាស់ បើធៀបនឹងទុនដែលបានចាយទៅ។ ទោះជាយ៉ាងណាក៏ដោយ កាតា ហ៊ានចំណាយខ្ពស់ដល់ថ្នាក់នេះ ព្រោះខ្លួនរំពឹង ការក្លាយជាម្ចាស់ផ្ទះនៃការប្រកួត FIFA World Cup 2022 គឺជាការលើកមុខមាត់ជាតិ ជួយទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោក៕




ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ ដឹងទេ បាល់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា មានទម្ងន់ និងតម្លៃប៉ុន្មាន?
ចុចអាន៖ ដឹងទេ បុគ្គល ២ រូប បង្ហាញវត្តមានក្នុងពិធីបើក World Cup យប់មិញ ជានរណា?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


