ព័ត៌មានអន្ដរជាតិ
លោក Biden ឲ្យអេហ្ស៊ីប និងកាតា ដាក់សម្ពាធលើក្រុមហាម៉ាស ចុះកិច្ចព្រមព្រៀងដោះលែងឈ្លើយសឹក អ៊ីស្រាអែល
ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញឲ្យមេដឹកនាំនៃប្រទេសអេហ្ស៊ីប និងកាតាដាក់សម្ពាធលើក្រុមហាម៉ាសឲ្យចុះកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល ពោលមួយថ្ងៃ បន្ទាប់ពីលោកបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីឈានដល់បទឈប់បាញ់ក្នុងសង្គ្រាមនៅហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី៦ ខែមេសានេះ ។

បន្ទាប់ពីចេញការព្រមាននេះហើយ លោក Biden ក៏បានផ្ញើសំបុត្រជូនប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi និងមេដឹកនាំកាតាគឺព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani ហើយថែមទាំងបានបញ្ជូននាយក CIA លោក William Burns ទៅកាន់ទីក្រុងគែរដើម្បីពិភាក្សាអំពីវិបត្តិចំណាប់ខ្មាំងនៅចុងសប្តាហ៍នេះផងដែរ ។
ទន្ទឹមនោះ ប្រមុខទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល Mossad និងអ្នកចរចាមកពីប្រទេសអេហ្ស៊ីប និងកាតាក៏ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចពិភាក្សានេះផងដែរ ។ ចំណែកភាគីខាងក្រុមហាម៉ាសនៅក្នុងកិច្ចចរចានេះគឺមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែសំណើចំពោះកិច្ចពិភាក្សានេះត្រូវបានបញ្ជូនបន្តតាមរយៈភាគីទីបីទៅកាន់មេដឹកនាំក្រុមហាម៉ាសដែលកំពុងជ្រកកោននៅក្នុងផ្លូវរូងក្រោមដីនៅក្រោមតំបន់ហ្គាហ្សា ។

នៅក្នុងការសន្ទនាជាមួយលោក Netanyahu កាលពីពេលថ្មីៗនេះ, លោក Biden បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែមានការដោះលែងចំណាប់ខ្មាំង រួមទាំងពលរដ្ឋអាមេរិកផងដែរ ដោយដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបានស្នើឲ្យដោះលែងស្ត្រី និងចំណាប់ខ្មាំងមនុស្សចាស់ ឈឺ និងរបួស ។
គួរបញ្ជាក់ថា ការចរចាផ្អាកការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា ក៏ដូចជាអ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល គឺជាមធ្យោបាយតែមួយគត់ដើម្បីដាក់បទឈប់បាញ់បណ្តោះអាសន្នឲ្យចូលជាធរមាន និងជំរុញលំហូរនៃជំនួយមនុស្សធម៌ឲ្យបានកាន់តែច្រើនចូលទៅកាន់តំបន់រងគ្រោះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


