ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី កាតា លក់វិមានដ៏ស្កឹមស្កៃតម្លៃ ៤៩ លានដុល្លារនៅក្រុងឡុងដ៍ ឲ្យសែរាជវង្សដូចគ្នា
នាយករដ្ឋមន្ត្រីកាតានិងជាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានលក់វិមានដ៏ស្កឹមស្កៃរបស់ទ្រង់ផ្ទាល់នៅ Mayfair នៃក្រុងឡុងដ៍ ទៅឲ្យសមាជិកម្នាក់ទៀត នៃគ្រួសាររាជវង្សរបស់រដ្ឋក្នុងតម្លៃ ៣៩លានផោន (៤៨.៧លានដុល្លារអាមេរិក) ។
កាសែតរដ្ឋរបស់ UAE ជាតិបានរាយការណ៍ដែរថា អចលនទ្រព្យនេះគឺជាអគារដែលបានចុះបញ្ជីថ្នាក់ទី ២ ស្ថិតនៅចន្លោះ Hyde Park និង Berkeley Square ហើយវិមាននេះក៏ត្រូវបានទិញដោយផ្ទាល់ពីព្រះអង្គម្ចាស់ Sheikh Mohammed ក្នុងឆ្នាំ ២០២១ ក្នុងតម្លៃជិត ៤៥ លានផោនឯណោះ។

បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Bidwells ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានគូសបញ្ចាក់ថាអគារដែលបានចុះបញ្ជីថ្នាក់ទី២ គឺជាអគារដែលត្រូវបានគេចាត់ទុកថាមានការចាប់អារម្មណ៍ពិសេស ដោយធានានូវកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទុកអស់រយៈកាលដ៏យូរណាស់មកហើយ។
ថ្វីបើយ៉ាងណា នាយករដ្ឋមន្ត្រីកាតារូបនេះបានបញ្ចប់ការលក់របស់ទ្រង់ កាលពីខែតុលាឆ្នាំមុន តាមរយៈការចរចាដោយផ្ទាល់ជាមួយរាជវង្សរបស់ទ្រង់ ដែលជាការអនុវត្តទូទៅក្នុងចំណោមគ្រួសារដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីគេចចេញពីថ្លៃភ្នាក់ងារ ឬកាត់បន្ថយបំណុលពន្ធមរតកដែលមានសក្តានុពលក្នុងប្រទេសកាតា។
ព្រះអង្គម្ចាស់ Sheikh Mohammed បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាតាកាលពីឆ្នាំមុន ហើយថែមទាំងបានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់រដ្ឋចាប់តាំងពីឆ្នាំ ២០១៦ មកម៉្លេះ។ ទ្រង់គឺជាសមាជិកនៃ House of Thani ដែលជាគ្រួសាររាជវង្សរបស់ប្រទេសកាតា ទ្រព្យសម្បត្តិរបស់ទ្រង់មានតម្លៃយ៉ាងហោចណាស់ ១៥០ ពាន់លានដុល្លារ ដូចដែលបានប៉ាន់ស្មានដោយ Bloomberg Billionaires Index កាលពេលកន្លងមក។
ទន្ទឹមនោះទៀតសោត ការលក់វិមានរបស់នាយករដ្ឋមន្ត្រីកាតានិងជាព្រះអង្គម្ចាស់រូបនេះ បានលេចចេញជាប្រតិបត្តិការអចលនទ្រព្យមួយក្នុងចំណោមប្រតិបត្តិការអចលនទ្រព្យមួយចំនួនក្នុងទីក្រុងឡុងដ៍ដែលមានតម្លៃជាង ៣០ លានផោន។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីអារ៉ាប់រួម Sheikh Mohammed bin Zayed Al Nahyan ដែលជារាជវង្ស Emirati បានទិញវិមានមួយនៅតំបន់ Chelsea ក្នុងទីក្រុងនេះក្នុងតម្លៃ ៦៥ លានផោនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


