ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ កំពុងពិចារណា វាយប្រហារព្រឹត្តិការណ៍ World Cup នៅ កាតា
ប្រមុខចារកម្មរបស់អ៊ីស្រាអែល បានអះអាងថា អ៊ីរ៉ង់ កំពុងពិចារណាវាយប្រហារ លើការប្រកួតបាល់ទាត់ពិភពលោក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ចេញពីការតវ៉ានៅក្នុងប្រទេសដែលបានសម្លាប់មនុស្សជាង ៣៥០ នាក់។

លោកឧត្តមសេនីយ៍ Aharon Haliva បានព្រមានថា ក្រុងតេហេរ៉ង់ អាចនឹងបើកការវាយប្រហារលើព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងប្រទេសកាតា ដើម្បីបង្កើតអស្ថិរភាពនៅក្នុងតំបន់។
លោក Haliva និយាយថា នៅពេលដែលភាពចលាចលជាសាធារណៈកើនឡើងខ្លាំង ប្រទេសអ៊ីរ៉ង់ ទំនងជាកាន់តែមានភាពកាចសាហាវ នៅក្នុងការឆ្លើយតបរបស់ខ្លួន។

Haliva បានប្រាប់សន្និសីទ របស់វិទ្យាស្ថាន សិក្សាសន្តិសុខជាតិ (INSS) នៅទីក្រុង Tel Aviv ថា “ខ្ញុំសូមប្រាប់អ្នកថា ឥឡូវនេះ អ៊ីរ៉ង់កំពុងពិចារណាវាយប្រហារព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាផងដែរ។ អ៊ីរ៉ង់កំពុងព្យាយាមបង្កអស្ថិរភាព។ នៅពេលដែលពិភពលោកនៅជុំវិញអ៊ីរ៉ង់មានស្ថិរភាព និងរីកចម្រើន នេះគឺផ្ទុយពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់”។

ការព្រមានរបស់គាត់បានកើតឡើង ចំពេលការតវ៉ារីករាលដាល នៅតែបន្តញាំញីសាធារណរដ្ឋឥស្លាម បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលិសសីលធម៌របស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៦ខែកញ្ញា។
ស្រ្តីអាយុ២២ឆ្នាំរូបនេះ បានស្លាប់ បីថ្ងៃបន្ទាប់ពីការចាប់ខ្លួននៅទីក្រុង តេហេរ៉ង់ ពីបទរំលោភលើក្រមសីលធម៌សម្លៀកបំពាក់ឥស្លាមសម្រាប់ស្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មានរឿងអ្វី បានជាកីឡាករអ៊ីរ៉ង់ មិនច្រៀងចម្រៀងជាតិ ពេលប៉ះអង់គ្លេស យប់មិញ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


