កីឡា
មានរឿងអ្វី បានជាកីឡាករអ៊ីរ៉ង់ មិនច្រៀងចម្រៀងជាតិ ពេលប៉ះអង់គ្លេស យប់មិញ?
កីឡាករជម្រើសជាតិអ៊ីរ៉ង់ បានបដិសេធច្រៀងចម្រៀងជាតិរបស់ពួកគេ មុនការប្រកួត World Cup ជាមួយក្រុមអង់គ្លេសកាលពីយប់មិញនេះ ដើម្បីបង្ហាញការគាំទ្រចំពោះបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសកំណើតរបស់ពួកគេ។

អ្នកគាំទ្រមួយចំនួនបានស្រែកបង្អាប់ និងចំអកអំឡុងពេលចាក់ភ្លេងជាតិ ហើយអ្នកខ្លះទៀតលើកសញ្ញាដែលសរសេរថា “ស្ត្រី ជីវិត សេរីភាព”។
ការតវ៉ាទ្រង់ទ្រាយធំនៅប្រទេសអ៊ីរ៉ង់ ត្រូវជួបប្រទះជាមួយនឹងការបង្ក្រាបយ៉ាងចាស់ដៃ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

បាតុកម្មត្រូវបានបង្កឡើងដោយការស្លាប់កាលពីខែកញ្ញា ក្នុងមន្ទីរឃុំឃាំងរបស់នាង Mahsa Amini អាយុ២២ឆ្នាំ ដែលត្រូវបានឃុំខ្លួនដោយប៉ូលិសសីលធម៌ ពីបទបំពានច្បាប់ដ៏តឹងរ៉ឹង ពាក់ព័ន្ធការពាក់ស្បៃគ្របក្បាល។
សកម្មជនសិទ្ធិមនុស្សនិយាយថា អ្នកតវ៉ាជាង៤០០នាក់ត្រូវបានសម្លាប់ និង១៦៨០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងការបង្រ្កាបដោយកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីរ៉ង់និយាយថា ការតវ៉ានេះគឺជា “កុបកម្ម” ដែលរៀបចំដោយសត្រូវបរទេស។
គួរបញ្ជាក់ថា ក្នុងការប្រកួតបើកឆាកពូល B ពានរង្វាន់ពិភពលោកកាលពីយប់នេះ អ៊ីរ៉ង់ បានប្រកួតចាញ់អង់គ្លេស យ៉ាងចាស់ដៃដោយលទ្ធផល ៦ ទល់នឹង ២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


