Connect with us

កីឡា

រឿងចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup កើតឡើងត្រឹម ២ថ្ងៃ

បានផុស

នៅ

ពិភពបាល់ទាត់មានការភ្ញាក់ផ្អើលសាជាថ្មីកាលពីយប់មិញនេះ បន្ទាប់ពីក្រុមបាល់ទាត់សាំមូរ៉ៃជប៉ុន យកឈ្នះឥន្ទ្រីដែកអាល្លឺម៉ង ដោយលទ្ធផល ២-១។

នៅនាទីទី៣៣នៃតង់ទី១ កីឡាករ Gundogan ជាអ្នកស៊ុតបាល់ប៉េណាល់ទី ដោយជួយឲ្យអាល្លឺម៉ង់ នាំមុខមុន។ ប៉ុន្តែចូលដល់តង់ទី២ ជប៉ុន រកបាន២គ្រាប់វិញ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Doan នៅនាទីទី៧៥ និង Asano នៅនាទីទី៨៣។ លទ្ធផលនេះ ក៏រក្សារហូតដល់ចប់ការប្រកួត។

សម្រាប់រឿងដែលចៃដន្យបំផុតនៅក្នុងប្រវត្តិសាស្រ្ត World Cup នោះគឺថា ក្រុមមកពីទ្វីបអាស៊ី បានវាយបក២គ្រាប់នៅតង់ទី២ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ១-០នៅតង់ទី១ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដូចគ្នា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារទី២២ខែវិច្ឆិកា ក្រុមស្ទាំងបៃតង អារ៉ាប៊ីសាអូឌីត ក៏បានវាយបក២គ្រាប់លើតុងហ្គោអាហ្សង់ទីន នៅតង់ទី២ផងដែរ បន្ទាប់ Messi ស៊ុតបាល់ប៉េណាល់ទី នាំមុខ ១-០ នៅតង់ទី១៕

ដោយ៖ Vann Vann

ចុចអាន៖ អង់គ្លេស មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន នៅជាមួយភរិយា និងមិត្តស្រី អំឡុងពេលប្រកួត World Cup

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម