ជីវិតកម្សាន្ដ
សឿ សុធារ៉ា សំពះសុំទោស សូ ដានីតា ជាសាធារណ: ពាក់ព័ន្ធរឿងបំណុលជិត៥ម៉ឺនដុល្លារ
បន្ទាប់ពីមានប្រតិកម្មរបស់តារាចម្រៀង សូ ដានីតា ជុំវិញការឡាយពីសំណាក់តារាស្រីអ្នកនាង សឿ សុធារ៉ា ដែលនិយាយហាក់ប៉ះពាន់ផ្លូវអារម្មណ៍ក្រោយការប្រកាសលើកលែងបំណុលជិត៥ម៉ឺនដុល្លារកាលពីថ្មីៗនោះ ដោយដឹងកំហុសពេលនេះតារាស្រី សឿ សុធារ៉ា បានចេញមុខសុំទោសជាសាធារណ:ហើយ។

ផ្អែកតាមវីដេអូសុំទោសរបស់តារាស្រី សឿ សុធារ៉ា បាននិយាយដោយសម្តីមួយៗដូច្នេះថា នាងមានការសោកស្តាយនូវកំហុសឆ្គងដែលនិយាយមិនបានគិតធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកនាង សូ ដានីតា ព្រោះពេលនេះកំពុងតែវិលវល់ក្រោយម្តាយចែកឋាន។ អ្នកនាង សឿ សុធារ៉ា បានលើកដៃសំពះសុំទោសដល់ សូ ដានីតា ដើម្បីលើកលែងឲ្យខ្លួន ពិសេសរឿងរំលាយបំណុលជិត៥ម៉ឺនដុល្លារ។

អ្នកនាង សឿ សុធារ៉ា ក៏បានថ្លែងការអរគុណចំពោះទឹកចិត្តសប្បុរសរបស់អ្នកនាង សូ ដានីតា ផងដែរដែលបានយោគយល់ និងលើកលែងការជំពាក់បំណុលជិត៥ម៉ឺនដុល្លារ។ ដោយឡែកសម្រាប់អ្នកនាង សូ ដានីតា ក្រោយឃើញបែបនេះនាងក៏បានឆ្លើយតបដោយចិត្តត្រជាក់វិញថា ចាសអូនបងក៏លំបាកដែរ តែបងអត់ចេះជាន់មនុស្សដែលកំពុងមានបមញ្ហាទេអូន បងតែងតែលើកលែង។ បងជូនពរប្អូនដូចគ្នា បងអត់បានទុកក្នុងចិត្តទេ ស៊ូៗឡើង(បញ្ចប់ចុះ)។

តាមការកត់សម្គាល់តារាសម្ដែងស្រីអ្នកនាង សឿ សុធារ៉ា ចាប់តាំងពីអ្នកម្ដាយជាទីស្រលាញ់ទទួលមរណភាពកាលពីកន្លងទៅ គឺនាងហាក់រងនូវសម្ពាធផ្លូវចិត្តកាន់តែខ្លាំង។ មិនតែប៉ុណ្ណោះរាល់ការនិយាយស្តីរបស់នាងក៏ខុសប្លែកពីគ្រាមុនៗពោល គឺហាក់មានភាពវង្វេងរង្វាន់ភ្លេចមុខភ្លេចក្រោយតែម្តង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


