ជីវិតកម្សាន្ដ
មិនបោះបង់គ្នា ! តារាស្រី ៣ ដួង ស្កាត់មកចូលរួមបុណ្យ ៧ ថ្ងៃ ឪពុក សឿ សុធារ៉ា
គេសង្កេតឃើញថានៅក្នុងទិដ្ឋភាព នៃពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ របស់លោកឪពុកតារាសម្តែងអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញ ហាក់មានភាពស្ងប់ស្ងាត់ ខណៈពុំសូវមានវត្តមានការចូលរួមពីសំណាក់មិត្តភ័ក្ដិសិល្បករ-សិល្បការិនី និងញាតិមិត្តច្រើនឡើយ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាស្រីអ្នកនាង សឿ សុធារ៉ា សម្រាប់កម្មវិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ លោកឪពុក គឺនាងធ្វើតែមួយព្រឹកថ្ងៃអង្គារតែប៉ុណ្ណោះ ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ ហើយណាមួយទៀតក៏គ្មានភ្ញៀវចូលរួមច្រើនដែរ។ យ៉ាងណានៅក្នុងពិធីបុណ្យនេះដែរ អ្វីដែលគេកត់សម្គាល់គឺឃើញតារាស្រីល្បីធ្លាប់រួមអាជីព ៣ ដួង បានស្កាត់មកចូលរួម និងផ្តល់កម្លាំងចិត្តដល់អ្នកនាង សឿ សុធារ៉ា។ តារាសម្តែងទឹកភ្នែកទាំង ៣ ដួង ដែលជាមិត្តភ័ក្ដិស្និទ្ធនឹងគ្នានេះរួមមាន ៖ អ្នកនាង កែវ ពេជ្រពិសី ,អ្នកនាង សារាយ សក្ខណា និងអ្នកនាង ដាញ់ ម៉ូនីកា។ ទង្វើនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការសរសើរទឹកចិត្តតារាស្រីទាំង ៣ ដួង ខាងលើនេះផងដែរ។

អ្នកនាង កែវ ពេជ្រពិសី បានលើកឡើងខ្លឹមសារថា «ថ្ងៃនេះ នាងខ្ញុំ និងប្អូនស្រី ដាញ់ ម៉ូនីកា ,ប្អូនស្រី សារាយ សក្កណា បានទៅចូលរួមពិធីបុណ្យសព ៧ ថ្ងៃ លោកឪពុករបស់អ្នកនាង សឿ សុធារ៉ា យើងខ្ញុំទាំង ៣ នាក់ សូមចូលរួមរំលែកទុក្ខ និងសូមចូលរួមផ្ដល់កម្លាំងចិត្តដល់ ធារ៉ា ដែលជាមិត្តសិល្បៈរួមជំនាន់ សូមរឹងមាំឡើង ដើម្បីកូនៗ ជាទីស្រលាញ់របស់យើង ស៊ូស៊ូ ក្រោយភ្លៀងមេឃគង់ស្រឡះ»។

ដូចមហាជនបានដឹងហើយថា តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ពេលនេះ បាននិងកំពុងជួបទុក្ខដ៏សោកសៅ ព្រោះលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី ០៣ ខែមករា ដោយសាររោគាពាធ និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយភរិយាលោកតាទទួលមរណភាពកាលពីជាង ១ ឆ្នាំមុន។ ដំណឹងនេះ ក៏មានសិល្បករ-សិល្បការិនី ព្រមទាំងមហាជនអ្នកគាំទ្រមួយចំនួន បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយអ្នកនាង សឿ សុធារ៉ា ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


