ជីវិតកម្សាន្ដ
រំលងផុត ៧ ឆ្នាំ អ្នកគាំទ្ររង់ចាំមើលថា Pey Pey Dy និងAlex Rayuth អាចប៉ះគ្នាម្ដងទៀត ផ្ទុះយ៉ាងណា?
មហាជន និងអ្នកគាំទ្រប្រហែលនៅចាំហើយថា កន្លងមករវាងតារាប្រុសល្បីឈ្មោះលើបណ្ដាញសង្គមហ្វេសប៊ុក ២ រូប គឺលោក Pey Pey Dy និង Alex Rayuth ធ្លាប់ផ្ទុះសង្គ្រាមពាក្យសម្ដីជាមួយគ្នាម្តងមកហើយ ដែលគិតមកទល់ពេលនេះមានរយៈពេលប្រមាណ ៧-៨ ឆ្នាំមកហើយ។

យ៉ាងណាមិញ ក្រោយពេលបញ្ហានោះបានស្ងប់ស្ងាត់មួយសន្ទុះធំមក ស្រាប់តែពេលនេះគេឃើញមានការស៊ែចែករំលែក នៃការបង្ហោះពាក្យពេចន៍មួយចំនួនរបស់តារាហ្វេសប៊ុក Alex Rayuth ដែលគេស្គាល់ថា ជាដៃគូជម្លោះ Pey Pey Dy ,ហាក់មានចេតនាផ្លែផ្កាឌឺដងទៅលើតារាសម្ដែងលោក Pey Pey Dy បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាថ្មី។ ត្រង់ចំណុចនេះ ក៏មានការលើក ឡើងថា យឺ !តារាល្បីៗស៊េរីមុនប៉ះគ្នាសាហាវ ល្បី ៧-៨ ឆ្នាំហើយ នៅមិនភ្លេចគ្នាទេ ប៉ះម្ដងនេះសុំឲ្យខ្លាំងជាងមុនណា PPD @ARY។

ចំណែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ ជាង ទូរស័ព្ទ ចន្ទ្រា លក្ខិណា បានលើកឡើងដែរថា ប្រសិនបើសង្គ្រាមលោកលើកទី ២ ផ្ទុះម្ដងទៀត តើមានអ្វីនឹងកើតឡើង រវាងតារាFacebook Alex Rayuth និង PeyPey Dy តោះបងប្អូនរង់ចាំទស្សនាទាំងអស់គ្នា។ ហ្វេសប៊ុកឈ្មោះ Sa Sa លើកឡើងដែរថា មានរឿងអ្វីចេះ ដៃគូចាស់ប៉ះគ្នា សង្ស័យល្បីជាង ៧-៨ ឆ្នាំមុនណា,ចាំតាមដានទាំងអស់គ្នា វគ្គនេះដឹងតែផ្អើលហើយ ព្រោះកាល Alex Rayuth ស្លូតពេក តែឡូវឃើញដូចខ្លាំងសាហាវ ចាំមើលវាយ៉ាងម៉េច។

រីឯខ្លះទៀតបាននិយាយដែរថា សាហាវណាស់លោក Alex Rayuth និយាយដូចចង់មានបញ្ហាជាមួយPey Pey Dy(បើដៃគូចាស់ប៉ះគ្នាដឹងល្អមើលម៉េចទេ ព្រោះថាកាលពី ៧ ឆ្នាំមុន ពួកគាត់ទាំង ២ ល្បី មិនសូវមានអ្នកលេង Facebook ច្រើន ចង់ដឹងណាស់ តើពួកគាត់ប៉ះគ្នាវិញអត់ ខ្ញុំចាំមើល ព្រោះឥឡូវឃើញAlex Rayuth រៀងខ្លាំងណាស់ ម្ដងនេះបើប៉ះមែនរឿងផ្ទុះជាងគេ។

ដោយឡែកបើងាកទៅចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុកតារាហ្វេសប៊ុកឈ្មោះ Alex Rayuth ដែលជាអ្នកលក់អនឡាញល្បីនៅថៃគេឃើញបង្ហោះសារភ្ជាប់នឹងរឿងរ៉ាវមួយចំនួននិយាយបញ្ឆិតបញ្ឆៀងតទៅPey Pey Dy។ យោងតាមខ្លឹមសារ នៃសំណេរទាំងនោះបានលើកឡើងជាបន្តបន្ទាប់ថា សុំទោសមិនដែលនិយាយអីប៉ះពាល់គ្នាទេ តាំងពីឆ្នាំ ២០១៥ មក ព្រោះរឿងមុន។ បញ្ជាក់ ខ្លាំងបានតែខ្មែរគ្នាឯង បើថៃយកទៅប្រើវិញ ឬអ្នកផ្សេងយកទៅគ្មានមាត់អីទេ មើលទៅខ្លាំងបានតែខ្មែរគ្នាឯង ហត់ណាស់ វាជ្រុលពេក។ សម្រាប់គាត់ គឺតថានេះជារបស់ខ្មែរបានខំយកមកបង្ហាញ គ្រាន់តែអ៊ីចឹងសោះ បែកអូហូរស្ទឹងម្ល៉េះ សំខាន់មនុស្សមួយចំនួនតែស្ករណាស់(បញ្ជាក់ខ្ញុំមិនចង់ល្បីអីមួយគាត់ទៀតទេ គ្រាន់តែនិយាយអារម្មណ៍ពិត ខ្ញុំក៏មិនចង់ឈ្លោះគ្នាអីជាមួយម្នាក់នឹងទៀតដែរ។

Alex Rayuth បានបន្តថា តាំងពី ៧ ឆ្នាំមុនមកដល់ឥឡូវ និយាយត្រង់ មិនចង់និយាយអ្វីប៉ះពាល់នឹងតារាFacebook អីទេ ព្រោះដឹងចរិត(ណាមួយយើងមិនចេះសម្ដែង) ហត់ ឥឡូវដូចចង់ប្រឡូកវិញ ធុញពេក។ ផ្ដាំទៅតារាFacebook ជើងចាស់ដែលធ្លាប់ប៉ះខ្ញុំកាល ៧ ឆ្នាំមុនផង ប៉ះអ្នកណាប៉ះចុះ តែកុំនិយាយអីប៉ះបងអញRith Thea(អញមិនចង់យករឿងកាល ៧ ឆ្នាំមុនមកនិយាយទេ តែកុំចាំព្រួតខាំបងអញ( ម្ដងនេះអញមិនចាញ់អ្នកឯងទេ កាលមុនfan ច្រើន អ្នកឈ្នះខ្ញុំ តែម្ដងនេះខ្ញុំមិនសុខចិត្តចាញ់ទេ(PPD)យល់។
តារាហ្វេសប៊ុក Alex Rayuth បាននិយាយទៀតថា សូមកុំយករូបខ្ញុំទៅភ្ជាប់ជាមួយបុគ្គលនឹង ខ្ញុំគ្មានfan ណាទៅកាន់ជើងដូចបុគ្គលល្បីទេ តែកុំប៉ះពាល់បងខ្ញុំ តែប៉ះ ខ្ញុំលូកដៃអ៊ីចឹង(ចង់ជាន់បងខ្ញុំមែន សុំទោសកំដរបានតើ)។ ខ្ញុំមិនបាននិយាយប៉ះពាល់គាត់ទេ តែគាត់និយាយប៉ះពាល់បងខ្ញុំមុន គ្រាន់តែរឿងបន្តិចសោះ ព្រួត និងខាំបងខ្ញុំមិនលែង អាងមាន Fan ច្រើនមែន កំដរបានតើ ទោះខ្ញុំគ្មានfan ក៏ដោយ យល់ bye។ រឿង ៧-៨ ឆ្នាំហើយ គួរណាមកកើតឡើងម្ដងទៀតទេ មូលហេតុកុំឲ្យពូកែខាងខាំ និងfan គេព្រួតខាំបងខ្ញុំ គិតថាខ្ញុំទុកមែន សុំទោស មិនមែនស៊េរី ៧ ឆ្នាំមុនទេណាអូន កំដរបាន ទោះរវល់រកស៊ីម៉េចក៏ដោយ welcome 24h។
បន្ថែមពីនេះលោក Alex Rayuth បានលើកឡើងថា អត់ចង់ទេ អ្នកផុសចង់ឲ្យឮដល់ម្នាក់នឹងមែន ឲ្យស្ពី។ ផុសគ្រប់គ្នាមក ក្រែងបានផ្ទុះជាងនេះ។
ទាក់ទងនឹងរឿងរ៉ាវនេះដែរ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីលោក Pey Pey Dy នៅឡើយទេ ខណៈ កម្ពុជាថ្មី ក៏មិនទាន់អាចទំនាក់ទំនងដើម្បីសុំការសួរនាំពីតារាហ្វេសប៊ុករូបនេះបាននៅឡើយ៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ