Connect with us

ព័ត៌មានជាតិ

ជនមានពិការភាពកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនមានចំនួនជិត១ម៉ឺននាក់ ឆ្នាំ ២០២២

បានផុស

នៅ

បច្ចុប្បន្នជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដាន។ ក្នុងឆ្នាំ ២០២២ ជនមានពិការភាព​ចូលបម្រើ​ការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៣៧ មានចំនួន ៣៧៤៨នាក់ ក្នុងនោះ ស្រ្តីមានពិការភាពចំនួន ៨៦២នាក់ មានពិការភាពកម្រិតធ្ងន់ចំនួន ២២៦០នាក់ បើគិតជាភាគរយ ២,០១ភាគរយ កើនឡើងលើសឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានបញ្ជិការ និងទទួលបាន​វិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសចំនួន ២៩១គ្រឹះស្ថាន រោងចក្រសហគ្រាស ដែលមានជនពិការភាពចូលបម្រើការងារចំនួន ៥៨៣៩នាក់។ នេះបើយោង​តាមសារលិខិត​របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាស​ទិវាជនមានពិការភាពកម្ពុជាលើកទី ២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤០ នៅថ្ងៃទី ០៣ ខែ ធ្នូ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈលិខិតថា រាជរដ្ឋាភិបាល មានចក្ខុវិស័យ ច្បាស់លាស់ធ្វើយ៉ាងណា​ឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរព្រមទាំង​មានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។

រាជរដ្ឋាភិបាល បានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតយ៉ាងល្អិត​ល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយ​ភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប ការពង្រីកអាជីព និងមុខរបរ​ដើម្បីបង្កើនជីវភាពរស់​នៅបានសមរម្យជូនជនមានពិការភាព។

ទន្ទឹមនឹងនេះការផ្តល់លទ្ធភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងវិជ្ជាជីវៈ​ការលើកកម្ពស់ការ​អប់រំ ដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការវិនិយោគ​មួយដ៏មានសារៈសំខាន់ និងនិរន្តភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម