ព័ត៌មានអន្ដរជាតិ
ទាហាន ថៃ ប៉ះទង្គិចគ្នាជាមួយក្រុមឈ្មួញគ្រឿងញៀននៅព្រំដែន មីយ៉ាន់ម៉ា ស្លាប់មនុស្ស ១៥នាក់
កងយោធាអនុរក្សព្រៃឈើនៃមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ៣ (ថៃ) បានធ្វើការពួនស្ទាក់នៅតំបន់ព្រៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកហ្វាង ខេត្តឈៀងម៉ៃ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ តាមផែនការបើកការបង្ក្រាបគ្រឿងញៀន បានប្រទះឃើញជនសង្ស័យប្រមាណ ១៥-២០នាក់ កំពុងដើរឆ្លងពីទឹកដីខាងមីយ៉ាន់ម៉ាមកកាន់ភូមិសាស្ត្រខាងលើ ព្រមជាមួយនឹងកាបូបស្ពាយពីក្រោយផង ភ្លាមៗនោះកងយោធាអនុរក្សបានស្ទាក់ហៅឱ្យឈប់ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះបានប្រើអាវុធមិនស្គាល់ម៉ាកបើកឆាកបាញ់តដៃគ្នាប្រហែល ១០នាទី។

បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាចប់ គេបានពិនិត្យឃើញថា ភាគីយោធាថៃមានសុវត្ថិភាពទាំងអស់ ប៉ុន្តែក្រុមជនសង្ស័យ ១៥នាក់ត្រូវបានស្លាប់ រួមនឹងកាបូបស្ពាយចំនួន២៩ផងដែរ ដែលនៅខាងក្នុងមានផ្ទុកសុទ្ធតែគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយ) និងកាំភ្លើងវែង១ដើម និងគ្រាប់បែកដៃឆ្នៃមិនស្គាល់ម៉ាក ១គ្រាប់៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ BBC Thai
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


