ព័ត៌មានជាតិ
អ្នកនាំពាក្យសុខាភិបាល ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំនៅរដូវត្រជាក់
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយធំនៅក្នុងរដូវត្រជាក់ដែលនឹងឈាមចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៩ធ្នូនេះថា «រដូវត្រជាក់នឹងឈាមជិតមកដល់ហើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈដើម្បីទប់ទល់និងការពារសុខភាពឱ្យបានល្អ ចៀសវាងការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺផ្តាយធម្មតា និងជំងឺផ្តាយធំព្រោះថា ជាធម្មតាពេលចូលដល់រដូវត្រជាក់តែងតែកើតជំងឺផ្តាសាយដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ និងជំងឺផ្តាសាយធំដែលបណ្តាលមកពីមេរោគឬបាក់តេរីដែលធ្វើឱ្យអ្នកជំងឺគ្រុនក្តៅ»។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ពាក់ព័ន្ធនឹងរោគសញ្ញាជំងឺផ្តាសាយធំរួមមាន គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ហើយចំពោះការព្យាបាលគឺប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេសវីតាមីនសេ និងហាមការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ លោកវេជ្ជាបណ្ឌិតបានបន្ថែមថា បើការព្យាបាល៣ថ្ងៃមិនធូរស្រាលឫវិវត្តន៍ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ ។

ក្នុងការការពារជំងឺផ្តាសាយក្នុងរដូវត្រជាក់នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំឱ្យប្រជាពលរដ្ឋត្រូវស្លៀកពាក់ខោអាវឱ្យបានក្រាស់ៗ រុំកន្លែងពាក់មួកពាក់ស្រោមដៃជើងចំពោះកុមារតូចៗ និងមនុស្សដែលមានវ័យចំណាស់ដើម្បីឱ្យមានកម្តៅព្រោះថា កុមារនិងមនុស្សវ័យចំណាស់នៅពេលរដូវត្រជាក់ថាមពលក្នុងខ្លួនរបស់ពួកគេមានតិចបងហ្កលក្ខណៈងាយស្រួលងាយនឹងកើតជំងឺផ្តាសាយ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ម្យ៉ាងទៀតនៅរដូចត្រជាក់មនុស្សភាគច្រើនមិនសូវស្រេកទឹកទេ។ ដូចនេះបើទោះបីជាមិនស្រេកទឹកក៏ត្រូវបរិភោគទឹកឱ្យបានច្រើនមិនត្រូវរង់ចាំដល់ស្រេកទេដើម្បីរក្សាកម្តៅក្នុងខ្លួនឱ្យបានយូរពិសេសកុមារត្រូវឧស្សាហ៍បញ្ចុកទឹកឱ្យបានច្រើន។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីមានជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា
ឬកន្លែងធ្វើការប្រញាប់រាយការណ៏និងទាក់ទងលេខ១១៥ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ទ។

បើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថាអាកាសធាតុផ្ដើមចុះត្រជាក់ចាប់ពីថ្ងៃទី១៣ ខែធ្នូនេះ ពិសេសនៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ខណៈបាតុភាពឥទ្ធិពលទឹកភ្លៀងបានថមថយខ្សោយទៅនារយៈពេលពីរបីថ្ងៃខាងមុខនេះ។ លោក ចាន់ យុត្ថា សន្និដ្ឋានថា នៅឆ្នាំនេះអាកាសធាតុចុះត្រជាក់ជាងឆ្នាំមុន ប៉ុន្តែរង់ចាំមើលភាពជាក់ស្ដែង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


