ព័ត៌មានជាតិ
តើពលរដ្ឋគួរត្រៀមលក្ខណៈអ្វីខ្លះ ដើម្បីបង្ការការចម្លងជំងឺគ្រុនផ្តាសាយនារដូវធ្លាក់ខ្យល់?
កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% ។ តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួច។

ជាមួយនឹងរដូវធ្លាក់ខ្យល់នេះ ជារឿយៗក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយចំនួនទៅកាន់ពលរដ្ឋ ឱ្យត្រៀមលក្ខណៈបង្ការការចម្លងពីជំងឺគ្រុនផ្តាយសាយ និងជំងឺផ្សេងៗ។ តើពលរដ្ឋគួរត្រៀមលក្ខណៈអ្វីខ្លះ ដើម្បីបង្ការការចម្លងជំងឺគ្រុនផ្តាយសាយនារដូវធ្លាក់ខ្យល់?
ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ ជាយថាហេតុ ក្រសួងសុខាភិបាល កាលពីពេលកន្លងទៅបានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋ អនុវត្តនូវវិធានការមួយចំនួន ដូចជា ពាក់ម៉ាសក្នុងករណីមានបញ្ហាសុខភាពផ្លូវដង្ហើម និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អកកណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។

បើយោងតាមក្រសួងសុខាភិបាល និងសេវាពលរដ្ឋនៃសហរដ្ឋអាមេរិក (CDC) ជំងឺផ្តាសាយគឺជាជំងឺឆ្លងហើយក្នុងនោះ ទារក និងកុមារតូចៗ មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ អ្នកមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាពមួយចំនួន ឬប្រព័ន្ធការពាររាងកាយចុះខ្សោយ គឺមានហានិភ័យនៃផលវិបាកជំងឺផ្តាសាយខ្ពស់បំផុត។ ជំងឺផ្តាសាយអាចបណ្តាលឱ្យមានគ្រុនក្តៅខ្លួន និងគ្រុនរងា ឈឺបំពង់ក ឈឺសាច់ដុំ អស់កម្លាំង ក្អក ឈឺក្បាល និងហៀរសំបោរ ឬតឹងច្រមុះ។ មនុស្សមួយចំនួនអាចក្អួត និងរាគ ទោះបីជាជំងឺនេះកើតលើកុមារច្រើនជាងមនុស្សពេញវ័យក៏ដោយ។
បើតាម CDC ដដែល ជំងឺរលាកសួត រលាកទងសួត រលាកប្រហោងឆ្អឹង និងការឆ្លងមេរោគត្រចៀក គឺជាឧទាហរណ៍នៃផលវិបាកដែលទាក់ទងនឹងជំងឺផ្តាសាយ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ដូចជាជំងឺបេះដូង មហារីក ឬជំងឺទឹកនោមផ្អែម ជំងឺគ្រុនផ្តាសាយអាចធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


