ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីបើកពិធីបុណ្យសមុទ្រ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ កំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន ដើម្បីអញ្ជើញបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកឆ្នាំ ២០២២ នឹងអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម»។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្ដនៅក្នុងកម្មវិធីបុណ្យសមុទ្រ នាក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២តទៅ។ សូមជម្រាបថា តាមគម្រោងនៅព្រឹកថ្ងៃទី ១០ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកឆ្នាំ ២០២២ និងនៅពេលល្ងាចសម្ដេច នឹងអញ្ជើញបើកបុណ្យសមុទ្រលើកទី ៩ ជុំទី ៣។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី ៨ ខែធ្នូថា អាជ្ញាធរនៅខេត្តព្រះសីហនុ បានត្រៀមរៀបចំរួចរាល់ហើយ សម្រាប់ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ ដែលដឹកនាំរៀបចំដោយក្រសួងទេសចរណ៍។
លោកថា សម្រាប់អាជ្ញាធរខេត្តព្រះសីហនុ គឺបាននិងកំពុងរៀបចំកែលម្អសោភ័ណ្ឌភាព ក៏ដូចជាការរៀបចំលម្អភ្លើងពណ៌ សួនច្បារ រៀបចំអនាម័យបរិស្ថានតាមរមណីដ្ឋាននានា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ ព្រមទាំងការរៀបចំផែនការរៀបចំសន្តិសុខ ជូនថ្នាក់ដឹកនាំកំពូល ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ខាងមុខ។
ក្នុងនោះ ក៏មានការរៀបព្រឹត្តិការណ៍មួយចំនួនទៀត ដឹកនាំរៀបចំដោយក្រសួងទេសចរណ៍ ដែលរួមមាន៖ ព្រឹត្តិការណ៍កីឡា, ការសម្ដែងសិល្បៈ និងការប្រគំតន្រ្ដី ជាដើម។ ក្នុងនោះ ក៏មានការរៀបចំស្តង់ពិព័រណ៍ផលិតផលក្នុងស្រុក និងខាងក្រៅស្រុកជាច្រើនផងដែរ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញក្ដីរំពឹងថា តាមរយៈពិធីបុណ្យសមុទ្រនេះ នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ នឹងអញ្ជើញទស្សនាកម្សាន្ដនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងថែមទៀត។ គួរឲ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ៩ ជុំទី ៣ និងមហាសន្និបាតក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


