កីឡា
ថៃ កំពុងប្រឈមអត់មានស្ថានីយទូរទស្សន៍ទិញសិទ្ធិផ្សាយ AFF Cup 2022 ដើម្បីមើលការលើកពាន លើកទី ៧
ប្រជាជនថៃ កំពុងរង់ចាំដំណឹងអំពីការបានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិខ្លួន ប្រកួតក្នុងពានរង្វាន់ឯកអាស៊ាន (AFF Mitsubishi Electric Cup 2022)។

តម្លៃ នៃការទិញសិទ្ធិចាក់ផ្សាយការប្រកួតពានរង្វាន់ជើងឯកអាស៊ាន (AFF Mitsubishi Electric Cup 2022) ត្រូវបានកាត់បន្ថយពី ២.៧៥ លានដុល្លារ មកនៅត្រឹម ២ លានដុល្លារ ប៉ុន្តែនៅតែគ្មានប៉ុស្តិ៍ទូរទស្សន៍ថៃណាមួយ ឈានឆ្ពោះទៅមុខ ដើម្បីសម្រេចកិច្ចព្រមព្រៀងនោះទេ។
ក្នុងរយៈពេលជាងមួយសប្ដាហ៍ទៀត ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើម ប៉ុន្តែអ្នកគាំទ្រក្រុមការពារតំណែងជើងឯកថៃ នៅតែស្ថិតក្នុងហានិភ័យក្នុងការខកខានមើលការប្រកួតប្រជែងដណ្ដើមពានលើកទី ៧ របស់ពួកគេ។

ព័ត៌មានចុងក្រោយពី សារព័ត៌មាន BallThaiStand បង្ហាញថា សមាគមបាល់ទាត់ថៃ (FAT) បានចរចាជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ក្នុងតម្លៃទាប ដើម្បីទិញសិទ្ធិផ្សាយ AFF Cup។ តម្លៃសិទ្ធិផ្សាយដំបូងពី ២.៧៥ លានដុល្លារ ត្រូវបានកាត់បន្ថយមកត្រឹម ២ លានដុល្លារ។ យ៉ាងណាក៏ដោយ ក៏នៅតែគ្មានប៉ុស្តិ៍ទូរទស្សន៍ថៃណាហ៊ានទិញសិទ្ធិពី Sport 5 ដែលទទួលបន្ទុកកំណត់តម្លៃនោះទេ។
បញ្ជាក់ថា ថៃ ស្ថិតនៅពូល A ជាមួយ កម្ពុជា, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងព្រុយណេ។ គេនឹងចាប់ផ្ដើមការពារជើងឯក AFF នៅថ្ងៃទី ២០ ខែធ្នូ ទល់នឹងប្រ៊ុយណេ នៅកីឡដ្ឋាន Cheras ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ខណៈជួបកម្ពុជា នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ខណៈបើគ្មានការផ្សាយបានសេចក្ដីថា សូម្បីតែប្រជាជនដែលរស់នៅក្នុងប្រទេសថៃ ក៏មិនអាចទស្សនាតាមទូរទស្សន៍បានដែរ លើកលែងតែទៅចូលរួមទស្សនាផ្ទាល់៕
ប្រភព ៖ mainstand.co.th
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


