Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មានឃើញរូបភាពមួយទេ ដែលប្រធានាធិបតីអាមេរិក Joe Biden Selfie ជាមួយប្រជាពលរដ្ឋរបស់យើង!

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ការទុកចិត្តលើបញ្ហាសន្តិសុខ និងការគ្រប់គ្រងកូវីដ-១៩ បានល្អ ទើបប្រធានា​ធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានលើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ អ្វីជាការកត់សម្គាល់នោះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានថតរូប Selfie ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ញញឹមយ៉ាងស្រស់ស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូថា ដោយ​សារអាមេរិកទុកចិត្តលើបញ្ហាសន្តិសុខ និងបញ្ហាជំងឺឆ្លងនៅកម្ពុជា ទើបលោក Joe Biden ប្រធានា​ធិបតីអាមេរិក បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ហើយក៏បានថតរូបSelfie ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានឃើញរូបភាពមួយទេ ដែលប្រធានាធិបតីអាមេរិក Joe Biden ចាប់ផ្ដើមលើក Selfie ជាមួយនឹងប្រជាពលរដ្ឋរបស់យើង តើប្រធានាធិបតីអាមេរិករូបណាខ្លះ? ហើយទៅប្រទេសណាខ្លះ? ដែលមានរូបភាពបែបនេះ តើនេះបង្ហាញពីអ្វី? កត់សម្គាល់ទៅលើចំណុចនេះ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មូលហេតុដែលលោក Joe Biden ប្រធានាធិបតីអាមេរិក ថតរូប Selfie ជាមួយនឹងប្រជាពលរដ្ឋខ្មែរ អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នៅក្នុងប្រទេសកម្ពុជា កាល​ពីខែវិច្ឆិកានោះ ក៏ព្រោះតែអាមេរិកទុកចិត្តលើបញ្ហាសន្តិសុខរបស់កម្ពុជា និងម្យ៉ាងទៀត ដោយសារអាមេរិកទុកចិត្តអំពីសុវត្ថិភាព នៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាទប់ស្កាត់បានយ៉ាងល្អ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ក្នុងចំណោមហ្នឹង អាទូរស័ព្ទសម្រាប់ Selfieហ្នឹង គឺ Joe Biden យកទូរស័ព្ទពិធីការរបស់ខ្ញុំ ចឹងបានសេចក្ដីថា ការគ្រប់គ្រងបានកូវីដនេះផ្ដល់ឱកាស សម្រាប់ការចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់ នៅទីក្រុងភ្នំពេញ»។

សូមជម្រាបថា លោក Joe Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ានលើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការកត់សម្គាល់ ពេលមកដល់ប្រទេសកម្ពុជាភ្លាម, លោក Joe Biden ប្រធានាធិបតីអាមេរិក មិនបានចូលរថយន្តភ្លាមៗនោះទេ ដោយដើរទៅកាន់ក្រុមមនុស្សមួយក្រុម ដែលកំពុងឈររង់ចាំលោកនៅព្រ​លា​នយន្ដហោះអន្តរជាតិភ្នំពេញ និងមានការជជែកគ្នាមួយចំនួនដែរ មុនពេលឡើងរថយន្ត។ លើសពីនេះទៀត អំឡុងពេលចូលរួមប្រជុំនៅកម្ពុជា លោក Joe Biden បានថត Selfie ញញឹមយ៉ាងស្រស់ស្អាត ជាមួយប្រជាពលរដ្ឋខ្មែរ និងក្រុមមន្រ្តីការងារនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា៣ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម