ព័ត៌មានជាតិ
សម្ដេចតេជោ ៖ រដ្ឋនឹងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំង និងនិវត្តជន ចាប់ពីខែមករា ២០២៣តទៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ចាប់ពីដើមខែមករា ឆ្នាំ ២០២៣តទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន នឹងត្រូវទទួលបានការដំឡើងប្រាក់បៀវត្សរ៍ ក្រោយពីខកខានដំឡើងរយៈពេល ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់ កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣តទៅ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល ក៏នឹងដំឡើងបៀវត្សរ៍ឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣តទៅ យើងខានឡើងប្រាក់ខែ ២ឆ្នាំហើយ ល្មមដល់ពេលឡើង»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងដែរថា ទោះបីជាក្នុងរយៈពេល ២ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល មិនបានដំឡើងប្រាក់បៀវត្សរ៍ទាំងអស់គ្នា តែរាជរដ្ឋាភិបាលបានដំឡើងប្រាក់ឧបត្ថម្ភដល់អ្នកដែលចូលនិវត្តន៍មុន ព្រោះអ្នកដែលចូលនិវត្តន៍មុន ទទួលបានប្រាក់ឧបត្ថម្ភនៅមានកម្រិតទាបនៅឡើយ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


