ព័ត៌មានជាតិ
ឆ្នាំ ២០២២ នេះ សមាជិក ប.ស.ស ជាង ១៧០០០ នាក់ បានទៅទទួលសេវានៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
លោកសាស្ត្រាចារ្យរង នី ចន្ទី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានមានប្រសាសន៍ថា ឆ្នាំ ២០២២ នេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលពិនិត្យ និងព្យាបាលជំងឺជូនសមាជិក ប.ស.ស. សរុបប្រមាណជាង ១៧០០០ នាក់ ដែលក្នុងនោះផ្នែកថែទាំសុខភាពមានចំនួនជាង ១១០០០ នាក់។

លោកសាស្ត្រាចារ្យ បានបន្តថា អ្នកជំងឺជាសមាជិក ប.ស.ស. ដែលមកទទួលសេវានៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏ដូចជានៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផ្សេងទៀត គឺពិតមានសំណាងខ្លាំងណាស់ ព្រោះរាល់ការចំណាយលើថ្លៃព្យាបាល គឺ ប.ស.ស. ជាអ្នកបង់ថ្លៃឲ្យទាំងស្រុង បើទោះបីជាជំងឺនោះត្រូវចំណាយថ្លៃព្យាបាលថ្លៃយ៉ាងណាក៏ដោយ។

លោកសាស្ត្រាចារ្យ បានបន្តទៀតថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មិនមានការរើសអើង ឬក៏បែងចែកអ្នកជំងឺនោះទេ មានន័យថាគ្រប់អ្នកជំងឺទាំងអស់ ទាំងអ្នកជំងឺបង់ថ្លៃសេវាព្យាបាល ក៏ដូចជាអ្នកជំងឺជាសមាជិក ប.ស.ស. គឺមន្ទីរពេទ្យបានផ្តល់សេវាព្យាបាលដូចៗគ្នា។

បច្ចុប្បន្ននេះ ប័ណ្ណ ប.ស.ស. បានដើរតួនាទីសំខាន់ណាស់ក្នុងការជួយសម្រួលដល់សមាជិករបស់ខ្លួនក្នុងការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលជាដៃគូរបស់ ប.ស.សដោយមិនមានគិតថ្លៃសេវាអ្វីឡើយ។
ក្នុងនោះអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស បានបង្ហាញពីការពេញចិត្តក្នុងការទទួលសេវា ប.ស.ស. ដោយពួកគាត់បានបញ្ជាក់ថា បើគ្មានប័ណ្ណសមាជិក ប.ស.ស. ទេ នោះប្រហែលជាពួកគាត់មិនមានលទ្ធភាពបង់ថ្លៃព្យាបាលសម្រាប់ជំងឺរបស់គាត់នោះឡើយ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. បានបង្ហាញឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួនជាង ២.៥ លាននាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្ត្រីរាជការសាធារណៈមានចំនួនជាង ៤៣ ម៉ឺននាក់ ដែលកំពុងទទួលបានសិទ្ធិប្រើប្រាស់សេវា ក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស.៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


