កីឡា
FIFA កើបលុយ ពី World Cup នៅ កាតា
FIFA និយាយថា ខ្លួនទទួលបានប្រាក់ចំណូលក្នុងកម្រិតកំណត់ត្រាចំនួន ៧.៥ ពាន់លានដុល្លារ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេល៤ឆ្នាំ ដែលជាប់ទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។

កាលពីថ្ងៃអាទិត្យទី១៨ខែធ្នូ ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បានបញ្ចប់ទៅ ដោយអាហ្សង់ទីន យកឈ្នះបារាំង ដោយការស៊ុតបាល់ប៉េណាល់កាត់សេចក្តី។
មុនពានរង្វាន់ឆ្នាំ២០២២នេះចាប់ផ្តើម FIFA បានព្យាករណ៍ថា ព្រឹត្តិការណ៍នៅប្រទេសកាតាលើកនេះ នឹងអាចរកប្រាក់ចំណូលប្រហែល ៤.៧ ពាន់លានដុល្លារ។

ចំនួននេះ គឺសឹងតែដូចគ្នា ទៅនឹងចំណូលដែលរកបានក្នុងរយៈពេល៤ឆ្នាំ ដែលឈានទៅដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។
យោងតាមរបាយការណ៍ដែលដកស្រង់ប្រភពពីគេហទំព័ររបស់ FIFA, គិតត្រឹមចុងខែធ្នូឆ្នាំ២០២០ FIFA បានចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មដែលមានតម្លៃប្រហែល ៣.៨លានដុល្លារ ពោលគឺស្មើនឹងប្រហែល ៨២%នៃកញ្ចប់ចំណូលសរុបសម្រាប់ឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Today
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


