កីឡា
សំណុំរឿងអតីតប្រធាន FIFA, UEFA ២រូប នឹងធ្វើសវនាការឧទ្ធរណ៍នៅស្វីសឆ្នាំ២០២៥
សវនាការលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងអតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Sepp Blatter និងអតីតប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Michel Platini ដែលត្រូវបានលើកលែងទោសជាលើកដំបូងកាលពីឆ្នាំ២០២២ នឹងប្រព្រឹត្តទៅជាថ្មីចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
លោក Dominic Nellen មេធាវីរបស់ លោក Michel Platini បានប្រាប់សារព័ត៌មាន AFP ថា សវនាការប្រហែលជានឹងធ្វើឡើងនៅក្នុងខេត្ត Basel-Landschaft ក្នុងតំបន់ Muttenz ឬតំបន់ Liestal។

លោក Michel Platini និង លោក Sepp Blatter ត្រូវបានលើកលែងទោសកាលពីថ្ងៃទី៨ ខែកក្កដា ក្នុងសំណុំរឿងក្លែងបន្លំឯកសារ ដែលលោក Blatter ត្រូវបានគេសង្ស័យពីការ”បង់ប្រាក់មិនស្មោះត្រង់” ចំនួន ១.៨៣លានអឺរ៉ូ (២.០៤លានដុល្លារ) ដល់លោក Michel Platini ក្នុងឆ្នាំ២០១១ សម្រាប់ការងារប្រឹក្សាដែលបានធ្វើឡើងរវាងឆ្នាំ១៩៩៩ និងឆ្នាំ២០០២ ដោយគ្មានក្រដាសស្នាម។
ការិយាល័យអគ្គមេធាវីរបស់ប្រទេសស្វីស មើលឃើញថាមិនមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការបង់ប្រាក់នោះទេ ប៉ុន្តែតុលាការព្រហ្មទណ្ឌសហព័ន្ធស្វីសបានកាត់សេចក្តីថា ជនជាប់ចោទមិនត្រូវបានកាត់ទោសដោយតុលាការទេ ដោយសារការសង្ស័យនៅតែមានចំពោះកំហុសរបស់ពួកគេ។ អយ្យការស្វីសបានប្ដឹងឧទ្ធរណ៍ចំពោះការលើកលែងទោសនៅខែតុលា ឆ្នាំ២០០២ ហើយ FIFA បានចូលរួមក្នុងបណ្តឹងឧទ្ធរណ៍នេះផងដែរ។
កាលពីខែមេសាឆ្នាំមុន លោក Michel Platini បានឈ្នះការកាត់សេចក្ដីចេញពីក្រុមជំនុំជំរះទាំងមូលនៅតុលាការឧក្រិដ្ឋកម្មសហព័ន្ធស្វីស – ចៅក្រម និងក្រឡាបញ្ជី – ជ័យជំនះលើកដំបូងសម្រាប់មេធាវីរបស់លោកដែលសង្ឃឹមសម្រាប់ “ការដោះលែងឱ្យច្បាស់លាស់” នៅក្នុងបណ្តឹងឧទ្ធរណ៍។

សវនាការនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយនឹងប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការក្រមសីលធម៌របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានហាមឃាត់ទាំងលោក Blatter ដែលកាន់តំណែងរយៈពេល ១៧ឆ្នាំ និងលោក Platini ដែលមិនមានសិទ្ធិបន្តតំណែងពីលោក Blatter ជាប្រធាន FIFA រយៈពេល ៨ឆ្នាំ នៅចុងឆ្នាំ២០១៥។ ទណ្ឌកម្មត្រូវបានកាត់បន្ថយមកត្រឹម ៦ឆ្នាំដោយគណៈកម្មការបណ្តឹងឧទ្ធរណ៍របស់ FIFA ហើយបន្ទាប់មកនៅត្រឹម ៤ឆ្នាំដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ក្នុងឆ្នាំ២០១៦៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


